បើ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​ ប្រាកដ​ជា​ជួប​បញ្ហា​មួយ​ចំនួន​ មិន​ធំ​នោះ​ទេ​ ទាក់ទង​នឹង​ភាសា​ ទីកន្លែង​កម្សាន្ត​ ជាពិសេស​ចំពោះ​ប្រទេស​មិន​និយម​ប្រើ​ភាសា​អង់គ្លេស​។ តែ​ បច្ចេកវិទ្យា​ អាច​ជួយ​សម្រួល​ផល​ពិបាក​ទាំង​នេះ​បាន​។

Google Translate

ភាសា​ ជា​ចំណុច​សំខាន់​មួយ​ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ ពេល​ដើរ​លេង​នៅ​ក្រៅ​ស្រុក​ នេះ​អាច​ដោះស្រាយ​ជាមួយ​កម្មវិធី​ Google Translate អាច​ប្រើ​ទាំង​លើ​ Android និង iOS ដោយ​ឥត​គិត​ថ្លៃ​ អាច​បកប្រែ​ ពាក្យ​ ឃ្លា​ សំឡេង​ ឬ​ អក្សរ​លើ​ផ្ទាំង​នានា​។Google Translate just got a lot smarter - CNET

Google Maps

កម្មវិធី​នេះ​ ក៏​អាច​ប្រើ​បាន​ពេល​ Offline ផង​ដែរ​ ពី​ទីតាំង​មួយ​ ទៅ​មួយ​ទៀត​ អាច​ជួយ​សន្សំ​ទិន្នន័យ​បាន​ច្រើន​ដែរ​ បើ​អ្នក​រក​មើល​កន្លែង​ដដែលៗ​។ACF | Google Map

iMessage

iMessage ពឹង​ផ្អែក​លើ​ទិន្នន័យ​ មិនមែន​ SMS នោះ​ទេ​ ពេល​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត​ គ្រប់យ៉ាង​ដំណើរការ​ប្រក្រតី​ តែ​ iMessage ត្រូវការ​លេខ​ទូរសព្ទ​អ្នក​ បើ​ផ្លាស់ប្ដូរ​ស៊ីមកាត​ កម្មវិធី​អាច​ដំណើរការ​មិន​ប្រក្រតី​។ ដូចនេះ​ អ្នក​ប្រើ​ iPhone ចង់​ទំនាក់ទំនង​ទៅ​កាន់​ អ្នក​ប្រើ​ iPhone ដទៃ​ គួរ​មាន​គម្រោង​ជាមុន​ ដោយ​អាច​ប្ដូរ​ប្រើ​អ៊ីមែល​ សម្រាប់​បញ្ជូន​ និង​ទទួល​សារ​លើ​ iMessage ជំនួស​វិញ​។Apple's iMessage update takes cues from Slack with mentions, pins, threads and more | TechCrunch

លេខ​សម្ងាត់​ទី​ពីរ

Two-factor authentication ជា​ស្រទាប់​សុវត្ថិភាព​មួយ​តង់​ពី​លើ​ពាក្យ​សម្ងាត់​ ប្រើ​ការពារ​គណនី​ចូល​បណ្ដាញ​សង្គម​នានា​។ បើ​ចៃដន្យ​ចង់​ Reset លេខសម្ងាត់​ មុខងារ​សុវត្ថិភាព​នេះ​ នឹង​បញ្ជូន​សារ​លេខ​កូដ​ទៅ​កាន់​លេខ​ទូរសព្ទ​ អ្នក​បាន​ប្រើ​នៅ​ក្នុង​ស្រុក​ ដែល​មិន​អាច​ប្រើ​បាន​នៅ​ក្រៅ​ស្រុក​ទេ​។​ ដូចនេះ គួរ​មាន​គម្រោង​ មុន​ពេល​ចាកចេញ​ ប្រាកដ​ថា​គណនី​សំខាន់ៗ កំណត់​ប្រើ​វិធី​ផ្សេង​ដើម្បី​ Verify ជាមួយ​កម្មវិធី​ដូចជា​ Authy ឬ​ Google Authenticator៕Is two-factor authentication (2FA) as secure as it seems? | Malwarebytes Labs