អន្តរជាតិ៖ ក្រសួងការពារជាតិអង់គ្លេស នៅថ្ងៃចន្ទនេះបានប្រកាសថា រុស្ស៉ីនៅតែបន្តប្រើយន្តហោះដ្រូន (UAVs) ដែលផលិតដោយអ៊ីរ៉ង់ ប្រឆាំងនឹងគោលដៅនានាទូទាំងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។

ក្រសួងការពារជាតិអង់គ្លេសបានធ្វើបច្ចុប្បន្នភាព របាយការណ៍ តាមរយៈបណ្តាញសង្គមធ្វីតទ័រ (Twitter) ដោយសរសេរថា រុស្ស៊ីទំនងជាប្រើប្រាស់ដ្រូន UAVs Shahed-136 របស់អ៊ីរ៉ង់ ដើម្បីជ្រៀតចូលប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ជំនួសអាវុធរយៈចម្ងាយឆ្ងាយដែលផលិតដោយរុស្ស៊ីផ្ទាល់ ដែលកំពុងតែខ្វះខាតកាន់តែខ្លាំង។ ហើយកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការបាញ់ទម្លាក់ដ្រូនទាំងនោះ ទទួលបានជោគជ័យច្រើន។

គួរបញ្ជាក់ថា ក្រៅពីការចោទប្រកាន់អ៉ីរ៉ង់ថាបាននិងកំពុងផ្តល់អាវុធឲ្យរុស្ស៉ី ធ្វើសង្រ្គាមនៅអ៊ុយក្រែនហើយនោះ កាលពីសប្តាហ៍មុនសេតវិមានអាមេរិក ក៏បានបង្ហាញក្តីព្រួយបារម្ភថា រុស្ស៊ីអាចស្វែងរកទិញសព្វាវុធទំនើបៗពីប្រទេសអ៊ីរ៉ង់ ដូចជាមីស៊ីលបាញ់ពីចេញពីផ្ទៃដីទៅកាន់ផ្ទៃដីសាប់ហ្វេសធូសាប់ហ្វេស (surface-to-surface) សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន ផងដែរ៕