មហាសេដ្ឋីរបស់ពិភពលោក Elon Musk បានប្រកាសថា ខ្លួននឹងកាត់បុគ្គលិករបស់ Twitter ចំនួន ៧៥% ប្រសិនបើលោកបានកាន់កាប់ Twitter ដោយពេញសិទ្ធិនៅពេលណាមួយ។

បុគ្គលិកនៅក្នុងក្រុមហ៊ុន Twitter និងកំពុងកាន់ផ្នែកធនធានមនុស្ស​ (HR) បានលើកឡើងថា “ឥឡូវនេះពួកគេមិនមានហេតុផលណាមួយ ដើម្បីដេញបុគ្គលិកចេញពីកន្លែងធ្វើការនោះទេ ប៉ុន្តែឯកសារបង្ហាញពីផែនការបណ្ដេញបុគ្គលិក និងកាត់បន្ថយថ្លៃដើមនៃរចនាសម្ព័ន្ធក្រុមហ៊ុន ត្រូវបានធ្វើរួចរាល់ហើយ មុនពេលលោក Elon Musk ឡើងមកកាន់កាប់ Twitter ទាំងមូល”។Elon Musk Plans to Lay Off Nearly 75% of Twitter Employees, or 5,500  Staffers - Variety

សម្រាប់ការកាត់បន្ថយការងារ ត្រូវបានរំពឹងទុកថានឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ មិនថាបុគ្គលិកនោះតំណែងជាអ្នកគ្រប់គ្រង ឬជាម្ចាស់ភាគហ៊ុនក្រុមហ៊ុននោះទេ។

ក៏ប៉ុន្តែ ប្រសិនបើគម្រោងបញ្ឈប់បុគ្គលិកនៅ Twitter ពិតជាបានធ្វើឡើងមែន នោះវានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រចាំថ្ងៃរបស់ Twitter ទាំងស្រុងតែម្ដង។ ជាពិសេសគឺការគ្រប់គ្រងមាតិកាបង្កផលប៉ះពាល់ និងសន្តិសុខលើបណ្ដាញសង្គមនេះផងដែរ៕Here's what's inside Twitter's swag bag for new employees

ប្រភព៖ The Guardian