ទោះ​ជា​ភាសា​ភាគ​ច្រើន​នៅ​លើ​ពិភពលោក សរសេរ​ពី​ឆ្វេង​ទៅ​ស្ដាំ ក៏​មាន​ភាសា​មួយ​ចំនួន​ដែល​មាន​បែប​បទ​សរសេរ​ផ្ទុយ​ពី​នេះ។

ខាងក្រោមនេះជាភាសាដែលសរសេរ​ពី​ស្ដាំ​ទៅ​ឆ្វេង

  1. Arabic ភាសាអារ៉ាប់ ៖ ជាភាសារបស់បណ្តាលប្រទេសនៅពិភពអារ៉ាប់
  2. Aramaic អារ៉ាមិច ៖ ជា​ភាសា​ដើម​សម្រាប់​ប្រជាជន Assyrian ដែល​ច្រើន​មាន​ទី​លំនៅ​ នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់
  3. Azeri អាហ្សី ៖ ជា​ភាសា​ផ្លូវ​ការ​នៃ​ប្រទេស​អាហ្សេបៃហ្សង់ និង​តំបន់ Dagestan នៃ​ប្រទេស​រុស្ស៊ី។
  4. Dhivehi ឌីវី ៖ ជា​ភាសា​ប្រើប្រាស់​នៅ​ប្រទេស​ម៉ាល់ឌីវ។
  5. Hebrew ភាសាហេព្រើរ ៖ ជា​ភាសា​ដើម និង​ផ្លូវ​ការ​របស់​ប្រទេស​អ៊ីស្រាអែល។
  6. Kurdish ឃឺដ ៖ជាភាសា នៃប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី និងទួរគី ដែលមានជនជាតិឃឺដ
  7. Persian ពែរ្ស ៖ ជាភាសាអ៊ីរ៉ង់ខាងលិច
  8. Urdu អ៊ូឌូ ៖ ជាភាសាទីមួយដោយមនុស្សជិត ៧០លាននាក់ និងជាភាសាទីពីរដោយមនុស្សជាង១០០ លាននាក់ ភាគច្រើនបំផុតនៅក្នុងប្រទេសប៉ាគីស្ថាន និងឥណ្ឌា៕Right-To-Left Languages in Localization – TextUnited

ប្រភព៖ Adiamo