បើ​ទោះ​ជា​បច្ចុប្បន្ន​ប្រទេស​ខ្លះ​កែប្រែ​របប​ពី​មាន​ស្ដេច​ មក​ជា​​របប​ប្រធានាធិបតី​គ្រប់គ្រង​ ក៏​ពិត​មែន​ប៉ុន្តែ​ក៏​នៅ​មាន​ប្រទេស​មួយ​ចំនួន​ នៅ​គោរព​ប្រតិបត្តិ​​ព្រះមហាក្សត្រ​ដដែល​តួយ៉ាង​ដូចជា​ កម្ពុជា, ថៃ, ម៉ាឡេស៊ី​ និង​ប្រ៊ុយណេ​ ជា​ដើម។ ដោយ​ឡែក​ប្រទេស​​លែង​មាន​ស្ដេច​​គ្រប់គ្រង​មួយ​ចំនួន​វិញ​​ ក៏​នៅ​តែ​​ ថែ​រក្សា និង​អភិរក្ស​បាន​យ៉ាង​ល្អ នូវ​​ប្រពៃណី​ ទំនៀមទម្លាប់​​ សំណង់​ពាក់ព័ន្ធ​នឹង​រាជា​និយម​ ដូចជា​រាជវាំង​ រាជ​ដំណាក់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នៅ​អាស៊ាន​ ប្រទេសជាច្រើនបានបន្សល់ទុករាជវាំងរបស់ពួកគេបានល្អប្រពៃ ដោយក្នុងនោះរាជវាំងដែលចាស់ជាងគេ គឺស្ថិតនៅប្រទេសឥណ្ឌូណេស៊ី ដោយឡែកព្រះបរមរាជវាំងកម្ពុជា ស្ថិតនៅលេខ៥ ក្នុងចំណោម រាជវាំងដែលចាស់ជាគេបំផុត។Phnom Penh Royal Palace and Silver Pagoda - Residence of the Cambodian  Royalty in Phnom Penh – Go Guides

ព្រះបរមរាជវាំង មានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក្បែរចំំណុចប្រសព្វ នៃទន្លេ ធំទាំងបួនដែលគេហៅថាទន្លេចតុមុខ ដែលនេះគឺជាលក្ខណៈពិសេសនៃព្រះបរមរាជខ្មែរហើយក៏ជាបុព្វហេតុដែលគេ ប្រសិទ្ធនាមព្រះបរមរាជវាំងនេះថា ព្រះបរមរាជវាំងចតុមុខមង្គលផងដែ។

ការ​ស្ថាបនាព្រះបរមរាជវាំង​ចុងក្រោយ​ បាន​រៀប​ចំ​ឡើង​នៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាល ព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។Cambodia royal palace Images | Free Vectors, Stock Photos & PSD ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា។ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម៉ែត្រ ដោយ កំពែងខាងកើតប្រវែង ៤២១ម៉ែត្រ ខាងលិចប្រវែង ៤៣៥ម៉ែត្រ ខាងជើងប្រវែង ៤៨៤ម និងខាងត្បូងប្រវែង ៤៣២ម៉ែត្រ។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ – ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។A Guide To Phnom Penh's Royal Palace, Cambodia | Vietnam Elite Tours

ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន៥ ហើយទ្វារទាំង៥នោះត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យនិង ទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោចស្ថិតនៅខាងស្តាំដៃ ទ្វារជ័យ។ ចំណែកឯព្រះបរមរាជវាំងវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរ​​ តែទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះ ត្រូវបានគេអនុញ្ញាតិអោយប្រើ តែពេលណាមានព្រះមហាក្សត្រចូលទីវង្គត ដើម្បីដង្ហែព្រះសព ទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។ទិដ្ឋភាពវាលព្រះមេរុ នាថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៣ | ស្រុកស្រែសំណង់ទាំងឡាយ ក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាម ស្ថាបត្យកម្មប្រពៃណីជាតិ ដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើន មានរាងបង្អួតសង្ហារ ទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃ ការរីកចម្រើនមិនចេះចប់៕Phnom Penh | History, Population, & Facts | Britannica