នៅក្នុងតំបន់អាស៊ានប្រទេសដែលធំជាងគេគឺឥណ្ឌូនេសុី ដែលមានផ្ទៃ ១,៩០៤,៥៦៩ គីឡូម៉ែត្រការ៉េ ហើយក៏ជាប្រទេសដែលមានកោះច្រើនជាងគេផងដែរ ដល់ទៅជាង ១៧០០០កោះ។ ដោយឡែកប្រិយមិត្ត ដែលដឹងឬអត់ថាប្រទេសមួយណាដែលតូចជាងគេក្នុងតំបន់អាសុីអាគ្នេយ៍។

ប្រទេសសិង្ហបុរី គឺជាប្រទេសតូចជាងគេបង្អស់នៅក្នុងតំបន់អាសុីអាគ្នេយ៍។ មានផ្ទៃដី ៧១០,២ គីឡូម៉ែត្រការ៉េ ប្រទេសដែនកោះស្ថិតនៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ។ Singapore med barn: Det här får ni inte missa | I FORM

ប្រទេសនេះ ត្រូវបានខ័ណ្ឌចែកពីឧបទ្វីបម៉ាឡេ ដោយច្រកសមុទ្រ ចូហរ ដែលនៅខាងជើង និងចែកពីកម្រងកោះរ្យៅ (ឥណ្ឌូនេស៊ី) នៅខាងត្បូង។ សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ​ឈានមុខគេចំណាត់ថ្នាក់លេខបួននៅលើពិភពលោក ដែលដើរតួនាទីយ៉ាងចម្បងក្នុងវិស័យពាណិជ្ជកម្ម​និងហិរញ្ញវត្ថុអន្តរជាតិ។ លើសពីនេះទៅទៀត កំពង់ផែសិង្ហបុរីស្ថិតក្នុងចំណោមកំពង់ផែដែលមមាញឹកជាងគេទាំងប្រាំនៅលើពិភពលោក។ Oracle Reaffirms Commitment to Singapore with Opening of Oracle Cloud Region

ក្នុងចំណោមប្រជាជនជាង​ប្រាំលាននាក់របស់សិង្ហបុរី មានតែ ២,៩១ លាននាក់ទេ​ដែលជាម្ចាស់ស្រុក មានន័យថា ៤៣% នៃប្រជាជនសិង្ហបុរីមកពីបរទេស។

គួរបញ្ជាក់ផងដែរថា សិង្ហបុរី  មានន័យថា បុរីនៃសត្វសិង្ហ។ មានរឿងនិទានតំណាលថា មានស្ដេចមួយអង្គបានជួប​ព្យុះសង្ឃរាពេល​ធ្វើដំនើរតាមសំពៅរួចក៏ចូលសុំចតនៅ​កោះនោះ។ ក្រោយមកស្ដេចនោះក៏បានប្រទះ​ឃើញសត្វមួយក្បាលដែលមានរាងរូវដូចសត្វតោ រួចក៏សន្មត់ដាក់ឈ្មោះកោះនោះថាជាបុរីនៃសត្វសិង្ហ។ តែតាមការសិក្សានាពេលថ្មីៗនេះបានអោយដឹងថា កោះនេះមិនធ្លាប់មានសត្វតោរស់នៅទេ។ សត្វតោនៅក្នុងរឿងនិទាននោះ អាចប្រហែលជាសត្វខ្លាម៉ាឡាយ៉ា៕The Roaring History of Singapore's MerlionExquisite Eats, Gorgeous Gardens and the World's Fastest Cars: A  First-Timer's Guide to Singapore - Concrete Playground

ប្រភព: Wikipedia