តៃវ៉ាន់គឺជាអ្នកផលិតបន្ទះឈីបដ៏ធំរបស់ពិភពលោក ដែលបន្ទះឈីបរបស់ក្រុមហ៊ុនតៃវ៉ាន់ត្រូវបានប្រើស្ទើរគ្រប់ឧបករណ៍រាប់ចាប់ពីរថយន្ត ស្មាតហ្វូន រហូតដល់មជ្ឈមណ្ឌលទិន្នន័យ និងយន្តហោះចម្បាំងជាដើម។

ក្រុមហ៊ុនតៃវ៉ាន់ TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំជាងគេរបស់ពិភពលោក និងជាក្រុមហ៊ុន ដែលមានតម្លៃបំផុតនៅផ្សារហ៊ុនអាស៊ី។Smaller, faster, stronger 1 nm chips by TSMC. | DUG Technology

ប្រធានក្រុមហ៊ុន TSMC លោក ម៉ាក លួយ (Mark Liu) បានលើកឡើងថា “ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងការកើនឡើងនៃភាពតានតឹងក្នុងច្រកសមុទ្រតៃវ៉ាន់ បាននាំមកនូវបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរដល់ឧស្សាហកម្មទាំងអស់ រួមទាំងឧស្សាហកម្មផលិតបន្ទះឈីបផង”។

លោកបន្តថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលរបស់ប្រទេសចិនមិនដែលផ្អាកការលើកកម្ពស់ឧស្សាហកម្មផលិតបន្ទះឈីបក្នុងស្រុករបស់ខ្លួនឡើយ។ ចិនលើកកកម្ពស់ឧស្សាហកម្មនេះ រួមបញ្ជូលទាំងការរចនាបន្ទះឈីប ការផលិត និងការវេចខ្ចប់ជាដើម។Asia on edge as China launches air and sea military drills around Taiwan |  Taiwan | The Guardian

ការប្រឈមទាំងនោះគឺកើតឡើងរវាងចិន​ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់តៃវ៉ាន់ និងអ្នកផ្គត់ផ្គង់អាវុធអន្តរជាតិដ៏សំខាន់របស់តៃវ៉ាន់ គឺសហរដ្ឋអាមេរិក។ ការប្រឈមមួយទៀតនោះ គឺទីក្រុងប៉េកាំងបង្កើនកម្លាំងយោធាដាក់សម្ពាធបង្ខំឱ្យតៃប៉ិស្ថិតក្រោមអធិបតេយ្យភាពរបស់ចិន៕

ប្រភព: tech spot