ជាទូទៅរៀងរាល់ឆ្នាំគឺ ក្រុមហ៊ុន Apple បានទិញយកក្រុមហ៊ុនខ្នាតតូច និងមធ្យមប្រមាណ ១០ក្រុមហ៊ុន ដើម្បីយកមកពង្រីកសក្កានុពល និងវិសាលភាព របស់ខ្លួនដោយក្នុងនោះ កម្មវិធីជំនួយការសំឡេង Siri ក៏ត្រូវបាន Apple យកពីម្ចាស់ដើមទាំងដែលមិនមានបំណងចង់លក់ផងដែរ។

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១១ ក្រុមហ៊ុន Apple បានប្រកាសដាក់បញ្ចូលកម្មវិធី Siri នៅលើគ្រប់ Platform និងប្រព័ន្ធដំណើររបស់ ខ្លួន ជាផ្លូវ ព្រមទាំងបានប្រកាសជាផ្លូវការថា វាជាកម្មសិទ្ធិរបស់ Apple ដោយគ្រានោះ Apple ចំណាយ២០០លានដុល្លារ នៅក្នុងការទិញផ្តាច់កម្មវិធីមួយនេះ។

គួរបញ្ជាក់ផងដែរថា Siri បានបង្កើតឡើងដោយលោក Cheyer ដែលកាលនោះ លោកបានដាក់កម្មវិធី Siri ចូលក្នុង App Store ស្រាប់តែលោក Steve Jobs បានទាក់ទងមកលោក Cheyer ក្នុងគោលបំណងចរចាទិញយកកម្មវិធី Siri តែម្តង៕Apple's Siri: A cheat sheet | What is Siri & How Does it Work?

ប្រភព: Biz Journals