អស់រយៈពេល ១៦ឆ្នាំបន្ទាប់ពីចេញលក់ ជាផ្លូវការក្នុងតម្លៃ ៤៩៩ដុល្លារ ពេលនេះ iPhone 2G មួយគ្រឿង ដែលមិនទាន់បកប្រអប់ត្រូវបានយកមកដឹងថ្លៃ ៣៩ ៣៣៩ដុល្លារ ដែលស្មើនឹងតម្លៃ iPhone14 Pro Max ២០គ្រឿងឯណោះ។A sealed iPhone 2G model sold for $40,000 at auction - Royals Blue

ក្រុមហ៊ុនដេញថ្លៃ LCG បានដាក់ដេញថ្លៃ iPhone2Gផ្ដើមពី ២៥០០ ដុល្លារអាមេរិក ក៏ប៉ុន្តែប្រហែលជាមួយម៉ោងក្រោយមកតម្លៃរបស់វាឡើងថ្លៃ ដែលនឹកស្មានមិនដល់។ ក្នុងតម្លៃដ៏ថ្លៃបែបនេះ ម្ចាស់ iPhone2G នេះ មិនត្រូវបានបញ្ចេញឱ្យមហាជនដឹងថាជានរណានោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០០៧ អតីតសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Steve Jobs បានហៅ iPhone 2G នេះថា ជាការរួមបញ្ចូលគ្នានៃ “iPod, ទូរស័ព្ទ និងឧបករណ៍ទំនាក់ទំនងអ៊ីនធឺណិត”។First-Edition Apple iPhone Sells for More Than $39,000 at Auction - WSJ

ទូរស័ព្ទ iPhone ជំនាន់ទី១ មានអេក្រង់ទំហំ 3.3 អ៊ីញ, កាមេរ៉ា 2 មេហ្គាភិចសែល និងកម្មវិធី Safari ។ ជំនាន់ដំបូងនៃ iPhone គឺមានទិន្នន័យផ្ទុកត្រឹមតែ 4 GB ឬ 8 GB ប៉ុណ្ណោះ៕

ប្រភព: News Sky