បច្ចុប្បន្នពហុកីឡដ្ឋានជាតិអូឡាំពិក កំពុងតែជួសជុល​ ផ្លាស់ប្តូរពីស្មៅសិប្បនិម្មិត មកជាស្មៅធម្មជាតិ  ដើម្បីតម្រូវស្តង់ដារបស់ FIFA ។

ទន្ទឹមគ្នានោះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានមានប្រសាសន៍ថា “សម្រាប់បាល់ទាត់ មិនមែនធ្វើការប្រកួតតែមួយកន្លែងនោះទេ គឺមានវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ, ពហុកីឡដ្ឋានជាតិ, កីឡដ្ឋានព្រីនស៍ របស់ក្លិបវិសាខា និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដែលនឹងបម្រើឲ្យការប្រកួតបាល់ទាត់ បុរស-នារី មានន័យថា ការប្រើប្រាស់ទីលានសម្រាប់ការប្រកួតផ្លូវការ ចន្លោះពី ៤ ទៅ ៥កីឡដ្ឋាន ដោយមិនគិតពីទីលានសម្រាប់ធ្វើការហ្វឹកហាត់ របស់បណ្ដាប្រទេសចូលរួមឡើយ”។ឯកឧត្តម វ៉ាត់ ចំរើន ពន្យល់ពាក្យ កីឡាមួយ គុនខ្មែរ និង មួយថៃ – TVK

ដោយឡែក ពាក់ព័ន្ធដំណើរការជួសជុសពហុកីឡដ្ឋានជាតិវិញ ឯកឧត្តមបានពន្យល់ថា “បច្ចុប្បន្ន យើងចាប់ផ្ដើមជួសជុលហើយ។ យើងជួសជុលប្ដូរពីស្មៅសិប្បនិម្មិត មកជាស្មៅធម្មជាតិ។ ការរៀបចំនេះ យើងគោរពទៅតាមស្ដង់ដាររបស់ FIFA។ អ៊ីចឹង ស្ដង់ដារ បានន័យថា ស្មៅក៏ស្ដង់ដារដែរ ទាល់តែស្មៅណា ដែល FIFA ទទួលស្គាល់ ព្រោះ FIFA មិនមែនទទួលស្មៅតែមួយប្រភេទទេ គឺមានច្រើនប្រភេទ”៕No photo description available.