ក្រុមហ៊ុន Sony និង Honda មានបំណងផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅឆ្នាំ២០២៦ ហើយគ្រោងនឹងដាក់លក់តាមអនឡាញ ដោយចាប់ផ្តើមនៅសហរដ្ឋអាមេរិក និងជប៉ុន ស្ថិតក្នុងគម្រោង Sony Honda Mobility។

សម្រាប់ការផលិតរថយន្តអគ្គិសនីថ្មីនេះ ក្រុមហ៊ុន Honda នឹងប្រើប្រាស់សមត្ថភាពផលិតផ្នែកឌីហ្សាញ និងផ្នែកតួខ្លួន ដោយឡែកខាង Sony វិញ នឹងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ខ្លួន បំពាក់លើរថយន្តអគ្គិសនីមួយនេះ។An image showing the interior of an SUV from the back seat. There are screens on the rear of the headsets and a long horizontal screen replacing the entirety of the dashboard.

ការផលិតរថយន្តអគ្គិសនីនេះអាចជាលើកដំបូងសម្រាប់ Honda ក៏ប៉ុន្តែសម្រាប់ Sony វិញ ខាង Sony ធ្លាប់ផលិតរថយន្តអគ្គិសនីម្តងរួខមកហើយកាលពីខែមករានេះកន្លងទៅ។

គួរបញ្ជាក់ផងដែរថា ក្រុម Sony Honda Mobility ជឿងជាក់ថាឆ្នាំ២០២៥ នឹងក្លាយជាឆ្នាំដ៏សំខាន់ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរករថយន្តអគ្គិសនី នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះបន្តថា រថយន្តប្រភេទ EVថ្មីនឹងដាក់លក់នៅទីផ្សារជប៉ុននៅឆមាសទីពីរនៃឆ្នាំ២០២៦ ហើយសម្រាប់ការបញ្ជាទិញនឹងចាប់ផ្តើមនៅឆ្នាំ២០២៥៕A photograph of a sleek, sliver SUV, designed by Sony.

ប្រភព: The Verge