រាល់ពេលទទួលទានជាតិអាល់កុល ច្បាស់ណាស់ថាមនុស្សជាច្រើនប្រាកដជាស្រវឹង និងវង្វេងស្មារតី ដូច្នេះហើយតែងតែត្រូវបានគេធ្វើការហាមឃាត់នូវការបើកបរ និងធ្វើសកម្មភាពមួយចំនួនដែលអាចបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុ ។ ជាក់ស្ដែងចំពោះអាហារមួយចំនួន ក៏ត្រូវបានគេធ្វើការហាមឃាត់មិនឲ្យទទួលទានកំឡុងពេលអ្នកទទួលទានជាតិអាល់កុលផងដែរ  ព្រោះតែត្រូវបានគេរកឃើញថា វាអាចបណ្ដាលឲ្យកើតមាននូវគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាព ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxp4n2vb6aPsPSYZ6Pmohm_YeMnaPUonFM11a12ZpepiRYolf2XdJIzlqDP_rJU1H9f6uo-xQRhfSU7bm526Uz35vxjuTSPDjTaT_4AJa7M4wSEmX2ARZINN5LWRDX1PMpK5TDMCca2X6aoYirBfDd1Vg5O1SQYQJjrnb18GDtmZ2ca533jUiFR_Js_w/s1275/hangover_1275x823_81493104296%20(1).jpg

ថ្ងៃនេះKBN យើងសូមលើកយកនូវអាហារមួយចំនួនដែលត្រូវបានហាមឃាត់មិនឲ្យទទួលទានអំឡុងពេលទទួលទានជាតិអាល់កុលជាដាច់ខាត ៖

  • ភេសជ្ជៈប៉ូវកំលាំង

មនុស្សជាច្រើន តែងតែមានទម្លាប់លាយស្រាជាមួយនឹងភេសជ្ជៈប៉ូវកំលាំង ដើម្បីបង្កើនរសជាតិស្រារបស់ពួកគេឲ្យកាន់តែឆ្ងាញ់ និងមិនធ្វើឲ្យងាយស្រវឹង ។ តែយ៉ាងណាមិញ បើយោងទៅតាមការសិក្សាស្រាវជ្រាវនៅសហរដ្ឋអាមេរិក បានបង្ហាញថា​ ការលាយភេសជ្ជៈប៉ូវកម្លាំងចូលទៅក្នុងស្រា​គឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាព ។ ព្រោះវាមិនត្រឹមតែធ្វើឲ្យកើតឡើងនៃកំហាប់ជាតិអាកុលក្នុងឈាមប៉ុណ្ណោះទេ វាក៏បណ្ដាលឲ្យកើតមានការថប់បារម្ភ និងធ្វើឲ្យចង្វាក់បេះដូង ដែលអាចឈានទៅដល់ការគាំងបេះដូងបានយ៉ាងងាយផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-AQlZAaDh6YfCaYhK0rpGAa_bd7EYg50VArdHP92FYwnF0KQtJVP0Du88NzlR_pah2NtdTQL53MaTMoNO1E7MgDVa3j9cM2ssYY-wu49joSt0LuCaaxtRqkmZutOSUNtz6_BkVxl3rVaBrv4fvqf977-NLcPEr-EU5Y1KkhhkjeUGKAWA-c5ejWBCJQ/s732/energy-drinks-healthy-alternatives_thumb-732x549.jpg

  • ផ្លែទុរេន

បើនិយាយអំពីផ្លែទុរេន ច្បាស់ណាស់ថាមនុស្សជាច្រើនប្រាកដជាបានដឹងថាវាមិនស័ក្ដសមក្នុងការទទួលទានជាមួយកូកាកូឡា ឬភេសជ្ជៈដែលមានជាតិហ្គាសឡើយ ។ ជាមួយគ្នានេះផ្លែទុរេន ក៏ត្រូវបានគេហាមឃាត់ក្នុងការទទួលទានជាមួយនឹងភេសជ្ជៈអាល់កុលផងដែរ ដោយទុរេនមានផ្ទុកនូវសារធាតុស្ពាន់ធ័រខ្ពស់ ដែលសារធាតុនេះអាចរំខានដល់អង់ស៊ីមមួយចំនួនដែលបំបែកសារធាតុ aldehydes ក្នុងជាតិអាល់កុលរហូតដល់ 70%។ ដូច្នេះប្រសិនបើអ្នកផឹកស្រាជាប្រចាំជាមួយនឹងផ្លែធុរេននោះ  វានឹងធ្វើឲ្យកាត់បន្ថយដំណើរការកម្ចាត់ជាតិពុលចេញពីរាងកាយ និងនាំឱ្យពុលស្រា ជាពិសេស ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​ឈាន​ដល់​ការ​គំរាមកំហែង​ដល់​អាយុជីវិត និង​អាច​ស្លាប់​បាន​យ៉ាងងាយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk0MjWk2Fxx47ZFcmWrk3nAtgQVe2TlFmPWHdUd4iQPAISbvXexcWm46kwIN_6PmNDhFtc0UakYIgFjVo7ZjBsC2hj0-4_dEdZFMT6qlqc6rlCz0qBbFki5WhRDVplprJcN_Nrm540-6SLfMUKI1wKRFpqldPh0EgHBumh_Uvv7CIGilxPzWetn8TLNQ/s2800/4ec37e3b587d47f68081e0e72d332bb7.jpg

  • ភេសជ្ជៈដែលមានជាតិកាបូន

អំឡុងពេលផឹកស្រា អ្នកមិនគួរផឹកភេសជ្ជៈដែលមានជាតិកាបូននោះឡើយ នេះក៏ព្រោះតែភេសជ្ជៈជាតិកាបូនអាចធ្វើឲ្យបរិមាណជាតិអាកុលជ្រាប់ចូលទៅក្នុងរាងកាយបានយ៉ាងឆាប់រហ័ស​ ជាហេតុធ្វើឲ្យអ្នកងាយប្រឈមនឹងបញ្ហានៃការខូចក្រពះ ពោះវៀន និងថ្លើម ។ មិនតែប៉ុណ្ណោះ វាក៏បណ្ដាលឲ្យពិបាកក្នុងការរំលាយអាហារ ព្រមទាំងធ្វើឲ្យអ្នកឆាប់ស្រវឹងថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiioYTB4IeIBYoVlvo_L54c0X7NiR5Bb3C9AgsTOWiHLv9sW8MFlOUR2U2mbGD9zyBWOAMSFN0OO3YRrOfg8C01vQCrMUMwUSn8lK08HCdta1_jXuvZVaNczSWkEQDE2-Aoil9KIhDkf4qePQTT8-z7_jsc6PKJvikYQQmymC7Oz3XcqsZ-wXSj5JLa3A/s900/carbonatedbeverages_web-75674b3098363e2a15373aaa52599c4b.jpg