ការហែលទឹក ក៏ជាការហាត់ប្រាណល្អមួយសម្រាប់សុខភាពរាងកាយ មិនតែប៉ុណ្ណោះវាក៏ជួយទទួលបានអារម្មណ៍ស្រស់ស្រាយ ផ្ដោតអារម្មណ៍បានល្អ ព្រមទាំងជួយព្យាបាលជំងឺមួយចំនួនថែមទៀតផង ។ ដោយគ្រូពេទ្យជាច្រើនតែងតែធ្វើការណែនាំចំពោះអ្នកជំងឺរបស់ខ្លួនឲ្យឧស្សាហ៍ហែលទឹក ជាពិសេសចំពោះអ្នកជម្ងឺសន្លាក់ ជាដើម… ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ9n5DenepGldAPOnjHsyD9uNaVGmJIG0u0uBmRH2ovObm57xIHw6TmX_QemPgRRzA5UB6jYqaOnsh9mFX1Mu8LGyXO9Za0DxSZU1JFX5ZqUBTQpcqwyLuGTdR8HsXlCfvsWN5HJkT1hJqBJzcc8RsA5u-6bhGuXrVfqr-JhD4Yuqcg7lfqqt1KRVS9g/s1280/photo_2022-10-10_09-57-18.jpg

ក្នុងពេលជាមួយគ្នានេះ ប្រាកដណាស់ថាមានមនុស្សជាច្រើនចង់ដឹងថា តើគួរហែលទឹកនៅវេលាណាទើបល្អចំពោះសុខភាពរាងកាយ ?

យ៉ាងណាមិញបើយោងទៅតាមអ្នកជំនាញជាច្រើន បានបង្ហាញឲ្យដឹងថា មនុស្សម្នាក់ៗគួរតែធ្វើការហែលទឹកនៅពេលព្រឹកព្រលឹម ជាពិសេសគឺហែលនៅក្នុងសមុទ្រ ។ នេះក៏ព្រោះតែទឹកសមុទ្រជាកើតមានពីធម្មជាតិ ដែលមានផ្ទុកទៅដោយសារធាតុចិញ្ចឹម និងសារធាតុរ៉ែសំខាន់ៗ ដែលមានតម្លៃសម្រាប់សកម្មភាពប្រចាំថ្ងៃរបស់រាងកាយដូចជា សូដ្យូម ប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម ក្លរួ ជាតិដែក ទង់ដែង ស័ង្កសី និងសារធាតុមានប្រយោជន៍ជាច្រើនផ្សេងទៀត ដែលមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺ ព្រមទាំងមានប្រយោជន៍ដល់រាងកាយផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPubG_Ffn-sDZwJogoecOVLfFMWpGTcvDX13jB2V6gA0PjdbEUmLNZ8xcylM9YWB18RKhzKxJYhhQdvX6nBgdolCeOm5y5GWdz7QRaUvRrk9T20QZ6ydJYzwdiA638JD0mvzEkeCtJp7vhdACN9zONZleEt6vjlYJ-kPB5w9J5yrsbq80mi2bezUaCPQ/s1504/man-swim-underwater-sea.jpg

  • ជួយកាត់បន្ថយភាពតានតឹង

បើយោងទៅតាមការស្រាវជ្រាវជាច្រើនបានបង្ហាញឲ្យដឹងថា ការហែលទឹកនៅពេលព្រឹកព្រលឹម ជាពិសេសគឺនៅក្នុងសមុទ្រ មិនត្រឹមតែជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយប៉ុណ្ណោះទេ​ ប៉ុន្តែវាក៏ជួយធ្វើឲ្យអ្នកទទួលបានសុខភាពល្អផងដែរ ។

លើសពីនេះទៅទៀត រលកនៅក្នុងសមុទ្រក៏ប្រៀបបានទៅនឹងម៉ាស៊ីនម៉ាស្សា ដែលជួយសម្រួលរាងកាយទាំងមូលធ្វើឱ្យឈាមរត់បានប្រសើរឡើង បង្កើនចំនួនកោសិកាឈាមក្រហម និងធ្វើឱ្យចង្វាក់បេះដូងមានស្ថេរភាព ថែមទៀតផង។ មិនតែប៉ុណ្ណោះ ការហែលទឹកនៅពេលព្រឹកព្រលឹម ក៏បានក្លាយជាវិធីសាស្រ្តដ៏ល្អឥតខ្ចោះមួយ ក្នុងការជួយព្យាបាលសុខភាពផ្លូវចិត្តបានយ៉ាងមានប្រសិទ្ធភាពបំផុត ។

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgep0MgOwSWj9tG6eaHM8I7aDWec-NQtE-Yz3GZEYYmVrbfigQ79IPw2xcRDZnHridri4FD1e5O8Bq0rE4Km110U4pi1yKG7QFzCERAdIoqKlEpTNYd9_PAuuM-vlDzFrfhR_6XQQ-K2RI0YHGYwrpywOptdU7aQN-Jyxuj6ILI4i1s0qHrRbnWZ1jKLA/s1778/5cd53a442000005c0096eef6.jpeg

  • ជួយលាងសម្អាតសួត

ការហែលទឹកនៅពេលព្រឹកព្រលឹម ជាពិសេសគឺនៅក្នុងសមុទ្រនោះ វាពិតជាល្អខ្លាំងណាស់សម្រាប់សុខភាពសួតរបស់អ្នក ។ នេះក៏ព្រោះតែជាតិអំបិលដែលមាននៅក្នុង​សមុទ្រ​អាច​ស្រូប​ចូល​ក្នុង​ខ្លួន​បាន​យ៉ាងងាយស្រួលបំផុត ។ ដូច្នេះហើយនៅពេលហែលទឹកសមុទ្រ  អ្នកក៏គួរតែដកដង្ហើមតាមខ្យល់សមុទ្រ ដើម្បីទទួលបានដំណក់មីក្រូទស្សន៍រាប់លាននៃអ៊ីយ៉ុងអវិជ្ជមាន ដែលអាចជ្រាបចូលជ្រៅទៅក្នុង alveoli  ចូលទៅលាងសម្អាតសួត និងជួយរំលាយស្លេស ព្រមទាំងធ្វើឱ្យមានសួតមានតុល្យភាពឡើងវិញផងដែរ ជាពិសេសនោះ សម្រាប់អ្នកដែលមានជំងឺហឺត  ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTnLloKFoSJTdeY_3xJDuC4KvRb5xDoW5mwU-1j_wNdHpAlR1I_yicj5UNjOLA9EkeHN6HlZINUxExEFA10BjIdxkMEQFWRaGyMAsCAeiLVtBbvllrDHEXhBu6WOxtdfoo7qbH7v88jKbcysdmiA_RcmWfMt0XDyuAiDm-1HXY8nxU-j9zvf1kBJ8yhw/s1920/altCurrMain.jpg