តៅហ៊ូ ត្រូវបានគេទទួលស្គាល់ជាទូទៅថា​សម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនសម្រាប់រាងកាយ មិនតែប៉ុណ្ណោះ វាក៏ជួយព្យាបាល និងការពារអ្នកពីជំងឺហានិភ័យមួយចំនួនផងដែរ ។ ដោយនៅក្នុងតៅហ៊ូ មានផ្ទុកនូវ វីតាមីនអូមេហ្កា3 , កាល់ស្យូម , ស័ង្កសី , ខ្លាញ់ polyunsaturated ដែលមានសុខភាពល្អជាច្រើន រួមទាំងអាស៊ីតអាល់ហ្វា-លីណូឡេនិច រួមជាមួយនឹងអាស៊ីតអាមីណូសំខាន់ៗជាច្រើនទៀតដែររាងកាយត្រូវការ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Rs3J6YezsTZsq5hzWw1yBqOrO17tShgIvN15TbTrjONhqRhaJBJ3rQU5-UPaMdEQrHS0mXCqge99G0iqkq9XBDTVEK-IAoOH25WHyfGhzZNiZwtcm_wQLt6PhCvKZKAV4TwBC6xAdJaWPhQJ8Pfga2sOxe_DXg9BOwd7KxuM_AsC-Y4nqGhuKj0JAg/s1860/firm-tofu.jpg

មិនតែប៉ុណ្ណោះ តៅហ៊ូក៏មានសមត្ថភាពក្នុងការជួយកាត់បន្ថយពីជំងឺមួយចំនួនផងដែរ ដូចជា ៖

  • ការពារសរសៃឈាមបេះដូង

តៅហ៊ូមានផ្ទុកនូវជាតិIsoflavones ដែលមានសមត្ថភាពក្នុងការជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ លើសពីនេះប្រូតេអ៊ីន ដែលមាននៅក្នុងតៅហ៊ូ ក៏មានសមត្ថភាពក្នុងការជួយបន្ថយសម្ពាធឈាម ក៏ដូចជាជំងឺសរសៃឈាមបេះដូងផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsXSvvMxSClJ5UcA1BDIZ2kWpE_cSip6AUVzawKBjpDCsYalKZJULF4J82ewhbP-l9OEe0qheod9m-qNUJZbJFJ452BQ53KFSTgbhql7atLJ2RVWKKEzmlJTsilEOxnAPCpdv8uO4c5QkXoFbJLtT5Ugc-D2vrBFRP2qb4xYuqPv92DuZDr7tF2o-t8g/s1000/4411e46295b549d3b25f8e1a67ea4edf.jpg

  • កាត់បន្ថយហានិភ័យនៃជំងឺមហារីក

បើយោងទៅតាមការស្រាវជ្រាវ ដែលបង្ហាញដោយសកលវិទ្យាល័យសុខាភាពសាធារណៈ នៃសកលវិទ្យាល័យDongwu បានបង្ហាញឲ្យដឹងថា សារធាតុgenistein និង isoflavones ដែលមាននៅក្នុងតៅហ៊ូ មានសមត្ថភាពក្នុងការប្រឆាំងនឹងអុកស៊ីតកម្ម ព្រមទាំងរារាំងនូវការលូតលាស់របស់កោសិកាមហារីកបានយ៉ាងល្អ ។

Researchers destroy cancer cells with ultrasound treatment

  • ​ការពារជំងឺទឹកនោមផ្អែមប្រភេទទី២

យោងទៅតាមការសិក្សាជាច្រើនបានបង្ហាញឲ្យដឹងថា ប្រសិនជាអ្នកកើតមានជំងឺទឹកនោមផ្អែមប្រភេទទី២ ការទទួលទានតៅហ៊ូជារៀងរាល់ថ្ងៃនោះ សារធាតុចិញ្ចឹម និងប្រូតេអ៊ីនដែលមាននៅក្នុងតៅហ៊ូ​នឹងជួយឲ្យពួកគេកាត់បន្ថយកម្រិតធ្ងន់ធ្ងរនៃជំងឺទឹកនោមផ្អែមនេះបានយ៉ាងមានប្រសិទ្ធភាព។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilukhpMGrtZbkIMnQ41NFs_Dru_7dZiUH17zGlj6GObUQ8ymakKSSScOPpSPItyCe0uQXf8cZqUTkjbOrs__DEQO_psQE2MoYmkkN9ODjkVTP2Gsyo7-W9gbaPiUevY_v31Dgok2ZR2R223JXDXY2gs9SwGTDY8ZjPSDYZogMw5FO04yOhJfqobcT1kA/s1600/the-history-of-tofu.jpg

  • កាត់បន្ថយជំងឹទឹកនោមផ្អែម

សារធាតុ Isoflavones ដែលមាននៅក្នុងតៅហ៊ូ ត្រូវបានគេដឹងថាអាចជួយបង្កើនសារធាតុរ៉ែក្នុងឆ្អឹង ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង បានយ៉ាងមានប្រសិទ្ធភាព ។ មិនតែប៉ុណ្ណោះចំពោះស្រ្ដីដែលអស់រដូវ ការទទួលទានតៅហ៊ូក៏ជួយធ្វើឲ្យសុខភាពស្បូនរបស់ស្រ្ដីមានសុខភាពល្អផងដែរ​ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLdOwvc6FvqGX_xbvZQG7QAugo79_dIrAnTWSOgh_-HEg06KL7Fjc2BsyAinrZaKbrthNzdGBdHQsicNRS9AvcwcnhJqCQABaDBEULDcj3IKTu4v9tlfSEGPm6RTi9u6WA3Wf0kYYoQVxLJTzNZflkQ7BITCkcRz9X3-IgUvWraUkjUU8uQceXjvze4Q/s2000/tofu-made-from-soybeans-food-nutrition-concept_1150-26357.jpg