រាល់ពេលទទួលទានជាតិអាល់កុល ច្បាស់ណាស់ថាមនុស្សជាច្រើនប្រាកដជាស្រវឹង និងវង្វេងស្មារតី ​ដូច្នេះហើយតែងតែត្រូវបានគេធ្វើការហាមឃាត់នូវការបើកបរ និងធ្វើសកម្មភាពមួយចំនួនដែលអាចបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុ ។ ជាក់ស្ដែងចំពោះអាហារមួយចំនួន ក៏ត្រូវបានគេធ្វើការហាមឃាត់មិនឲ្យទទួលទានកំឡុងពេលអ្នកទទួលទានជាតិអាល់កុលផងដែរ  ព្រោះតែត្រូវបានគេរកឃើញថា វាអាចបណ្ដាលឲ្យកើតមាននូវគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាព ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOssyRJEsjT8_G74YQRDF8ZTm73OjBEbsuHcU5QfISNq_So1hbE3w8HZX-7178rz2synqTf_0v8E8GBdzqp3T8pBIGfO6hniQ_9Q5uSMhr7Sq1x18Zf5SozPq2vEYilo2pOiYmSqsKrXcOIJ0OGid7lc7iJlw3VwwdcDIGWrwIHBHKm4T_7CrpvVNPhw/s1200/Beer.jpg

ថ្ងៃនេះKBN យើងសូមលើកយកនូវអាហារមួយចំនួនដែលត្រូវបានហាមឃាត់មិនឲ្យទទួលទានអំឡុងពេលទទួលទានជាតិអាល់កុលជាដាច់ខាត ៖

  • ទទួលទានសាច់ក្រក (Sausage )

កំឡុងពេលអ្នកទទួលទានជាតិកាល់កុល រឿងចាំបាច់បំផុតដែលអ្នកគួរតែដឹងនោះ គឺហាមដាច់ខាតទទួលទានសាច់ក្រក ។ ព្រោះបើយោងទៅតាមអ្នកជំនាញផ្នែកអាហាររូបត្ថម្ភបានបង្ហាញឲ្យដឹងថា នៅក្នុងសាច់ក្រកមានផ្ទុកនូវសារធាតុអ៊ីដ្រូកាបូន , ប៉ូលីស៊ីលីន​ និងអាស៊ីតអាមីណូ ។ ប្រសិនជាអ្នកទទួលទានអាហារទាំង២នេះជាមួយគ្នា នោះវាងាយនឹងបង្កើតជាសារធាតុបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធរំលាយអាហារ រួមទាំងនាំឲ្យកើតមានជំងឺទាក់ទងទៅនឹងដុំសាច់ថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheyYnFXmBBoWKW6PFGLYo_b5A8NmIZtPxnI1uOmuiH45arrRMFXUaPcDIja-geWshNXSCpzRk2CJk6H7fkSRnT_MCjvhV11okfXFBnf_ZRpgB9Xo7sHVn43AXLG-7T0-qV3m5Zb-DYvnPo5pDtJYVaz0eP35lhhh22VLBO11vMIxAPitXQtv_5Mb6V0A/s1000/photo_2022-10-08_10-50-25.jpg

មិនតែប៉ុណ្ណោះ ការទទួលទានសាច់ក្រកដែលដាក់លក់នៅទីផ្សារ ត្រូវបានគេដឹងថាវាច្រើនតែត្រូវបានផ្សំឡើងជាមួយនឹងសារធាតុបន្ថែម និងសារធាតុរក្សាទុកដែលធ្វើឲ្យប៉ះពាល់ចំពោះសុខភាព ។ ដូច្នេះប្រសិនជាអ្នកទទួលទានរួមជាមួយនឹងសារធាតុអាល់់កុលនោះ វាអាចនឹងបណ្ដាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះ ផ្លើម តម្រងនោម បំពង់ក ព្រមទាំងអាចបង្កទៅជាជំងឺមហារីកផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDIegQD0Un8Y6DynppyxQCWuk5WZfXoPDcbPzj7MdVM5i9unDp5Icn21dqZhImPd-T9bEDvckrzLrXpvRtTHEhrdEgm3nBE6dEPAXtHnM3O1QXorSUQXEemgAbEF0S1RVZdjaWC4RbKDkVkGa8RByIhl85bib1AyZfkXDQB5s-7uuCxlatgn5PYgIOGg/s1200/photo_2022-10-08_10-51-46.jpg

  • ទទួឡទានផ្លែការ៉ុត

ដោយសារតែការ៉ុត មានផ្ទុកនូវសារធាតបេតា និងការ៉ូទីនខ្ពស់ ដូច្នេះហើយវាមិនស័ក្ដិសមសម្រាប់ការទទួលទានជាមួយនឹងជាតិអាល់កុលនោះទេ ។ ព្រោះបើយោងទៅតាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា សារធាតុទាំង២នេះ នៅពេលទទួលទានជាមួយគ្នា នោះវាងាយនឹងបង្កើតជាតិពុលដែលបំផ្លាញថ្លើម ។ លើសពីនេះទៅទៀត នៅពេលដែលអ្នកទទួលទានវាក្នុងពេលតែមួយជាមួយនឹងផ្លែការ៉ុតនោះ សមាសធាតុវីតាមីន A និង E ដែរមាននៅក្នុងការ៉ុត នឹងត្រូវបានបំផ្លាញ ជាហេតុធ្វើឲ្យបាត់បង់នូវសារធាតុចិញ្ចឹមទាំងអស់ រួមទាំងផ្ដល់នូវផលមិនល្អ​ចំពោះសុខភាពថែមទៀតផង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXhfSwfEHA0QIHibHe9-sUwngFDVdj72h7GI-zOe4vD6e4onM-qmuTTHHj2HuvCoGZIWSfsa_TNvruwZSmp1HWBGVhUrniZOqhhP_iwSqCVHdg_c8qaMewU-XLxVu4yzl-LtYlq1ZJKlj8ssqIJcjRcCvkI0OADCHqfuHUaPOKKi4Y867O1nfTC36X4w/s1200/photo_2022-10-08_11-02-23.jpg