រដ្ឋធានីកៀវ៖ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ កងទ័ពអ៊ុយក្រែន កំពុងតែមានប្រៀបយ៉ាងខ្លាំង នៅលើសមរភូមិប្រយុទ្ធជាមួយនឹងកម្លាំងទាហានរុស្ស៊ី រហូតឈានដល់ការរំដោះទឹកដីមួយផ្នែក នៅក្នុងតំបន់ឃើរសុន (Kherson) ដែលក្រុងមូស្គ បានដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី កើនដល់ទំហំ ជាង៤០០គីឡូម៉ែត្រការ៉េ ត្រឹមតែរយៈពេលមិនដល់១សប្ដាហ៍ ហើយឥឡូវនេះ ក្រុងកៀវ បានជំរុញដល់សហភាពអឺរ៉ុប បន្ដបញ្ជូនជំនួយយោធាបន្ថែមទៀត ដើម្បីបណ្ដេញទាហានរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ចេញពីប្រទេសរបស់ពួកគេ។Fact check: Volodymyr Zelenskyy pictured in uniform in Donbas in 2021

សារព័ត៌មាន Bangkok Post បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ថា អ៊ុយក្រែន បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា កងទ័ពការពារទឹកដីរបស់ក្រុងកៀវ បានរំដោះទឹកដីរបស់ខ្លួន ពីកម្លាំងទាហានរុស្ស៊ី។ ការអះអាង ពីជ័យជម្នះរបស់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ឃើរសុន (Kherson) នាភាគខាងត្បូង ក៏ជាការបរាជ័យចុងក្រោយបង្អស់របស់ទាហានរុស្ស៊ី ដែលបានធ្វើឲ្យខូច ដល់ការអះអាងរបស់វិមានក្រឹមឡាំង នៅក្នុងការដាក់បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន ដែលមានទំហំប្រហែល២០ភាគរយ នៃផ្ទៃដីប្រទេសនេះទាំងមូល ទៅជាឧបសម្ព័ន្ធរបស់រុស្ស៊ី។ ជាមួយគ្នានេះ ក្រុងកៀវ បានជំរុញឱ្យអឺរ៉ុប បន្ដជួយដល់កងទ័ពរបស់ខ្លួន ដើម្បីវាយបណ្តេញទាហានរបស់ក្រុងម៉ូស្គូ ចេញពីប្រទេសអ៊ុយក្រែន។

លោកស្រី ណាតាលៀ ហ្គូម៉ែនៀក (Natalia Gumeniuk) អ្នកនាំពាក្យ បញ្ជាការដ្ឋានកងទ័ពអ៊ុយក្រែន តំបន់ភាគខាងត្បូង ប្រទេសអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ថា «កងទ័ពអ៊ុយក្រែន បានរំដោះតំបន់ឃើរសុន មានទំហំជង៤០០គីឡូម៉ែត្រ ចាប់តាំងពីដើមខែតុលាមក»។War in Europe as Russia Attacks Ukraine | Vanity Fair

ដោយឡែក មន្រ្ដីយោធារុស្ស៊ី បានអះអាង ថា «កម្លាំងសត្រូវ ត្រូវបានវាយបកត្រឡប់មកវិញ នៅតាមខ្សែបន្ទាត់ការពាររបស់រុស្ស៊ី នៅលើសមរភូមិ ភាគខាងត្បូង ប្រទេសនេះ។ ជាមួយគ្នានេះដែរ កងទ័ពអ៊ុយក្រែន បានដាក់ពង្រាយកងវរសេនាតូចយុទ្ធសាស្ត្រ ចំនួន៤ ហើយបានព្យាយាមប៉ុនប៉ងម្តងហើយម្តងទៀត ដើម្បីវាយទម្លុះតំបន់ការពាររបស់យើង នៅជិតឌូដចានី (Dudchany), ស៊ូខាណូវ (Sukhanove), សាដូក (Sadok) និង ប៊្រូស្កីនស្កូ (Bruskinskoe)។

ប្រធនាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy ) កាលពីថ្ងៃពុធ បានប្រកាស ថា កងទ័ពអ៊ុយក្រែន បានរំដោះភូមិណូវ៉ូសក្រែសេនស្កេ (Novovoskresenske), ណូវ៉ូហ្គ្រីហ្គោរីវកា (Novogrygorivka) និង ផេត្រូប៉ាវលីវកា (Petropavlivka) នៅក្នុងតំបន់ជុំវិញឃើរសុន។Ukraine is 'preparing' for attack in the east by Russian forces, Zelenskyy  says - ABC News

ក្រោយប្រកាសរបស់ប្រធានាធិបតីអ៊ុយក្រែន បានកើតឡើង ក្រោយពេលកងទ័ពការពារទឹកដីរបស់ក្រុងកៀវ បានរំដោះតំបន់ខាគីវ នាភាគឦសាន ប្រទេស ស្ទើរតែទាំងស្រុង។ កងទ័ពអ៊ុយក្រែន កាលពីពេលថ្មីៗនេះ បានអះអាង អំពីជ័យជម្នះ នៅលើសមរភូមិ នាភាគខាងកើត និង ភាគខាងត្បូង ប្រទេសរបស់ពួកគេ៕