ប្រទេសថៃ៖ ចាប់ពីដើមឆ្នាំរហូតដល់ពេលបច្ចប្បន្ននេះ វិស័យកសិកម្មរបស់ប្រទេសថៃបានរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ទាំងគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ក្នុងរយៈពេលថ្មីនេះ ដែលបានបង្កឱ្យមានផលប៉ះពាល់ដល់ដីកសិកម្មរាប់លានហិតារបស់ប្រជាកសិករ។

ទាក់ទងនឹងបញ្ហាខាងលើ ទិន្នន័យពីក្រសួងកសិកម្ម និងសហករណ៍ គិតត្រឹមថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ៨:០០ ព្រឹក បានរាយការណ៍ថា ខ្យល់ព្យុះ ‘Noru’ បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង គួបផ្សំនឹងភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២កន្លងមក ប្រទេសថៃមានខេត្តសរុបចំនួន ៥៦ ដែលរងផលប៉ះពាល់ដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានោះផ្ទៃដីបង្កបង្កើនផលត្រូវបានគេរកឃើញថាទទួលរងប៉ះពាល់ចំនួន ២.១៩៦.១៣១ រ៉ៃ ផ្ទៃដីដាំស្រូវ ១.៥០២.០៧០ រ៉ៃ ផ្ទៃដីវារីវប្បកម្មប៉ះពាល់ ១១.៧៣៦ រ៉ៃ ទីចិញ្ជឹមសត្វពាហនៈ ប៉ះពាល់ ៧៨៦.២៥៩ រ៉ៃ ហើយដំណាំកសិកម្មសំខាន់ៗដូចជាកៅស៊ូក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរបើទោះបីជាមិនលិចទឹកក៏ដោយ ព្រោះមិនអាចកាត់សំបកយកជ័រពេលភ្លៀងធ្លាក់ជាបន្តបន្ទាប់បាន។

យ៉ាងណាមិញបញ្ហាទឹកជំនន់ប៉ះពាល់ដល់ដីកសិកម្មរាប់លានហិចតា ការខូចខាតមិនទាន់ចប់នេះ ប្រជាកសិករគ្មានមធ្យោបាយណាផ្សេងក្រៅពីរំពឹងទៅលើសំណងរបស់រដ្ឋនោះទេ ស្របពេលលក្ខណៈវិនិច្ឆ័យក្នុងការផ្តល់ជំនួយដល់កសិករដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនឹងស្របតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាល។  ដោយកសិករដែលនឹងទទួលបានជំនួយត្រូវតែជាកសិករចុះឈ្មោះ និងកែលម្អការចុះបញ្ជីកសិករជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម មុនពេលគ្រោះមហន្តរាយ មានតំបន់រងការខូចខាតពិតប្រាកដ នៅក្នុងតំបន់ដែលបានប្រកាសនៅក្នុងតំបន់ជំនួយ ដែលរដ្ឋនឹងជួយមិនលើសពី ៣០ រ៉ៃក្នុងមួយគ្រួសារនោះ៕ ប្រភព៖ thairath