ជាទំនៀមទំលាប់ជនជាតិឥណ្ឌាតែងតែពិសារអាហារនឹងដៃជានិច្ចដោយពួកគេមិនមិនប្រើប្រាស់ស្លាបព្រាឬ សមនិង សូម្បីតែដួសម្ហូបក៏ពួកគេប្រើប្រាស់ដៃជំនួសវែកឬ ស្លាបព្រាដែរ។How to Expertly Eat with Your Hand Indian-Style

ជាការពិតណាស់ នេះមិនមែនជារឿងចម្លែកនោះ ដែលតម្រូវឱ្យពួកគេបរិភោគរបៀបនេះតកូនតចៅនោះ ប៉ុន្តែក្រោយពីការបរិភោគគឺមានអត្ថន័យរបស់វា ដែលមានតាំងពីយូរលង់ណាស់មកហើយ ចំណែកអ្នកខ្លះគិតថាធ្វើបៀបនេះមានភាពគគ្រឹចស្មោគគ្រោកណាស់ ព្រោះតែដៃជាប្រភពនៃមេរោគនិង បាក់តេរីជាច្រើនប្រភេទផងដែរ។Why You Should Always Eat Using Your Right Hand In India

ក្រោមហេតុផល៥ចំណុចនេះ ប្រជាជនឥណ្ឌានៅតែប្រើដៃមកបរិភោគអាហារ៖

  • ផ្តល់​ភាព​ងាយស្រួល ដោយ​យើង​មិន​ចាំបាច់​រក​ស្លាបព្រា លាង​ស្លាបព្រា លាង​សម
  • ការ​បរិភោគ​អាហារ​នឹង​ដៃ ពេល​ខ្លះ​មើលទៅ​ដូច​ជា​រាង​ញញើត​បន្តិច​មែន ប៉ុន្តែ​ចំពោះ​អាហារ​ខ្លះ​វា​ក៏​អាច​ជួយ​បន្ថែម​រសជាតិ​ឱ្យ​កាន់​ឆ្ងាញ់​ពិសា​ផង​ដែរ
  • គ្រប់​ម្រាមដៃ​សុទ្ធតែ​មាន​អត្ថន័យ​គឺ ម្រាមដៃ​មេ​តំណាង​ឲ្យ​ធាតុភ្លើង​, ម្រាមដៃ​ចង្អុល​តំណាង​ឲ្យ​ធាតុខ្យល់​, ម្រាមដៃ​កណ្តាល​តំណាង​ឲ្យ ធាតុ​មេឃ​, ម្រាមដៃ​នាង​តំណាង​ឲ្យ​ធាតុដី និង​ម្រាមដៃ​កូន​តំណាង​ឲ្យ​ធាតុទឹក
  • ទស្សនៈ​ឥណ្ឌា ការ​បរិភោគ​អាហារ​នឹង​ដៃ​គឺ​សម្តែង​ពី​ការ​គោរព រាប់អាន​ចំពោះ​ធាតុ​ទាំង​៥​នោះ ដែល​ជា​បច្ច័យ​ផ្គុំ​ធាតុ​ទាំង​៥​នាំ​ឱ្យ​កើត​បានជា​រូប
  • ការ​បរិភោគ​អាហារ​នឹង​ដៃ​អាច​ធ្វើ​ឲ្យ​យើង​ទទួល​អារម្មណ៍​បែប​ស្រស់បស់ ជ្រះថ្លា ដោយសារ​តែ​ដៃ​គឺជា​ផ្នែក​មួយ​នៃ​រាង​កាយ​យើង នៅ​ពេល​យើង​ចាប់​អាហារ​យក​មក​ញាត់​ចូល​ក្នុង​មាត់​ដោយ​ដៃ​ផ្ទាល់ ដែល​ជនជាតិ​ឥណ្ឌា​ជឿ​ថា​នេះ​មិន​ត្រឹមតែ​ជា​ចំណីអាហារ​នោះ​ទេ តែ​គឺជា​ចំណី​អារម្មណ៍​ផង​ដែរ៕Eating Etiquettes and Food Culture in India, Africa and Middle East: How to Eat With Your Hands - Wego.com

ប្រភព: Best Of Vegan