ប្រភពព័ត៌មានពីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នភាព គិតត្រឹមម៉ោង១៦និង៣០នាទីរសៀល ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ២០២២នេះ មានករណីប្រទះឃើញ​សាកសព ចំនួន០៨នាក់​បានអណ្ដែត​មក​ដល់​ឆ្នេរសមុទ្រ​កោះ​ត្រល់​ ខាង​ប្រទេសវៀតណាម។ តាម​ការ​សន្និដ្ឋាន​សាកសព​ទាំង​អស់​នេះ​គឺ​ជា​ជនរងគ្រោះ​លិចទូក។

សូមជម្រាបជូនថាគិតត្រឹមម៉ោងនេះ ជនរងគ្រោះជាជាតិចិនចំនួន៤១នាក់ ដែលជួបហេតុការណ៍លិចទូកត្រូវបានជួយសង្គ្រោះ និងរកឃើញគ្រប់ចំនួនហើយ ដោយក្នុងនោះកម្ពុជាសង្គ្រោះ និងរកឃើញចំនួន២៤នាក់ (ស្លាប់០៣នាក់) និងវៀតណាមសង្គ្រោះនិងរកឃើញចំនួន១៧នាក់ (ស្លាប់០៨នាក់)៕

ប្រភព: ក្រសួងព័ត៌មាន