ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងមូស្គូ បានចេញសេចក្ដីប្រកាសអាសន្នសន្តិសុខជាថ្មីម្ដងទៀត ដោយទទូចឱ្យពលរដ្ឋអាមេរិកចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ ស្របពេលដែលនៅមានផ្លូវចាកចេញ។

ការប្រកាសនេះ ធ្វើឡើងមួយសប្ដាហ៍បន្ទាប់ពីប្រមុខដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីន អនុម័តក្រឹត្យស្ដីអំពី ការកេណ្ឌទ័ពរុស្ស៊ីបន្ថែម ដើម្បីចាក់បញ្ចូលទៅក្នុងសមរភូមិប្រយុទ្ធឈ្លានពានប្រទេសអ៊ុយក្រែន។US embassy in Russia will continue providing visa services despite US  government shutdown - World - TASS

រដ្ឋាភិបាលអាមេរិកជំរុញឱ្យពលរដ្ឋចាកចេញពីទឹកដីរុស្សុី ចៀសវាងការទៅចូលរួមបាតុកម្មជាមួយពលរដ្ឋរុស្សុី ដែលប្រឆាំងដាច់ខាតនឹងការកេណ្ឌកងទ័ពរបស់លោកពូទីន ឬក៏អាចត្រូវប៉ូលិសរុស្សុីចាប់ខ្លួន។

បច្ចុប្បន្ន ស្ថានទូតអាមេរិកទទួលស្គាល់ថា ខ្លួនកំពុងខ្វះខាតយ៉ាងខ្លាំង ទៅលើលទ្ធភាពនិងមធ្យោបាយ ជួយឱ្យពលរដ្ឋរបស់ខ្លួនបានចាកចេញពីរុស្ស៊ី ដោយបញ្ជាក់ថា “ប្រសិនបើពលរដ្ឋអាមេរិកណា មានបំណងចាកចេញពីរុស្ស៊ី នោះពួកគេគួរតែរៀបចំការធ្វើដំណើរដោយខ្លួនឯងឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន។”More than 730 detained in anti-mobilisation protests across Russia, rights  group says | Reuters

គួរបញ្ជាក់ផងដែរថាចាប់តាំងពីរុស្សុីឈានជើងចូលទឹកដីអ៊ុយក្រែនមក ទំនាក់ទំនងរវាងក្រុមមូស្គូ និងវ៉ាស៊ីនតោន ហាក់មានភាពតានតឹងជាខ្លាំង ដោយអាមេរិកបានផ្តល់ជំនួញអ៊ុយក្រែនជាបន្តបន្ទាប់នៅក្នុងសង្គ្រាមនេះ៕

ប្រភព: VOA