ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៨ កញ្ញានេះ សមត្ថកិច្ចបានឃាត់ខ្លួនអាជីវករដែលទទួលបញ្ចាំម៉ូតូចំនួន១០នាក់​ ដោយសង្ស័យទទួលម៉ូតូពីចោរ និងគេចពន្ធខុសច្បាប់ ហើយក្នុងចំណោមជនជាប់សង្ស័យទាំង៩នាក់នោះ គឺមានស្ត្រីម្នាក់កំពុងបែកបាក់ប្តីប្រពន្ធ ដោយបន្សល់ទុកកូន៣នាក់ឈឺ ដោយខ្លះដេកនៅផ្ទះ និងខ្លះទៀតកំពុងដេកមន្ទីរពេទ្យ ។

ជនសង្ស័យទាំង៩នាក់ខាងលើនោះ រួមមាន ៖ ១- ឈ្មោះ លី វ៉ានឆៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររុញម៉ូតូនៅហាងបញ្ចាំ ពន្លឺខ្សាច់មាស ។ ២- ឈ្មោះ ធន់ ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិក។ ៣- ឈ្មោះ ស៊ុន ហាច ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរទិញ-លក់ម៉ូតូ។ ៤- ឈ្មោះ ស៊ឹម សុខា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិក។ ៥- ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបុគ្គលិក។ ៦- ឈ្មោះ រឿង សុវណ្ណរ៉េត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នកយាមឃ្លាំង។ ៧- ឈ្មោះ ប៊ុន សុខលីម ភេទស្រី អាយុ៤២ឆ្នាំ អ្នកបោសសម្អាត និងមើលផ្ទះ។ ៨- ឈ្មោះ និត នឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិក និង៩- ឈ្មោះ មួង សុណា ហៅ ស្រីមុំ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានអះអាងថា ក្នុងចំណោមអាជីវករទាំង១០នាក់នេះ មាន៩នាក់ បានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារបណ្ដោះអាសន្ន ហើយម្នាក់ទៀតកំពុងសួរនាំបន្ថែម។ បើតាមលោក ឃ្លាំង ហួត អាជ្ញាធរនឹងចុះឆែកតាមហាងបញ្ចាំ និងឃ្លាំងម៉ូតូដែលសង្ស័យ ទូទាំងរាជធានីភ្នំពេញ ដើម្បីបង្ក្រាបការទទួលបញ្ចាំពីក្រុមចោរ និងការលាក់ម៉ូតូគេចពន្ធខុសច្បាប់។

ចាប់តាំងថ្ងៃទី ១៩កញ្ញាមក សមត្ថកិច្ចបានចុះឆែកឃ្លាំងម៉ូតូចំនួន១៥ទីតាំង ក្នុងនោះដកហូតម៉ូតូ ដែលពុំមានឯកសាកច្បាស់លាស់ជាង១ពាន់គ្រឿង។ ជាមួយគ្នាដែរ លោក ឃ្លាំង ហួត អំពាវនាវឲ្យពលរដ្ឋ រួមគ្នារាយការណ៍ទៅអាជ្ញាធរ បើសង្ស័យឃើញមានឃ្លាំងម៉ូតូ ឬហាងបញ្ចាំណា ដែលគប់គិតជាមួយក្រុមចោរ ឬគេចពន្ធម៉ូតូខុសច្បាប់៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihIqeiqsX-bxAr33t1TjRmNpoqA_H7fLwKXAMFiipOjURFhHpPQOOgZFDNA7m0ZXHWGAwj-ZmQEZvdKwZ_lu9wxnOykAU914NV7q4zrOp52mqvIt4jNgIapA9GggJ-_Fq3_CR68_tHbg7WQ1PMuA9lUuvuowq9Ac5nM8G651FzZYQK0jlYY68_IpKv/s960/photo_2022-09-28_14-13-27%20(2).jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ZnKEhQiZsP8R-5t5pwCFaYxnVnVJA1npQKFLhniM-dbnDgWYpPgZlIvxR4kz8j_u9VmN9goWkTwxot2c3UQRbjc5osEjl_PKkrflExCIg4zZuLaMXX1ojwwz8E5gX6-GjB0_4nw8d8Pt1avETzYAV8LgCXFDDVskd3HNCNme1xZVRS3dzjV5D2pf/s960/photo_2022-09-28_14-13-26.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9uQPygOC7QWJuVb-TlFeAAp6D3H-WadCKBHB3SRa-bauS5kxTEB1haQV4SK0DoUPEshvZMa5fhARq1umO6gK4ji1wDAtDew_khV1Db6rlolNPuIExcxHbVx02vWz1JylV-huTLm__RucaTu9ewl5eDEDqn0dCfPm9vBxYQ9tlv8mHj__Iu-jVTWtT/s960/photo_2022-09-28_14-13-26%20(3).jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1cEsb5B_RT56NY8oMLxejoJr3-e321y4KyP1IXzCcJf1_NTFVV1d1uds4w_T9w76FCEl_NUoBQC-7qVSZiVAexiuYl3rUlGU0m6at78QwKtlB_tEarHzOGn8yewysAqIeH99o0WbZ4eeN6IzT3cl5CU72P5YFJHQBBq9uD_vmMkRyMNX-kaNRgx-j/s960/photo_2022-09-28_14-13-26%20(2).jpg