ប្រសិនបើនិយាយអំពីការសម្រកទម្ងន់ ពិតណាស់ថាមនុស្សភាគច្រើនចង់ឃើញលទ្ធផលឆាប់ៗ រួមជាមួយនឹងបច្ចេកទេសត្រឹមត្រូវ ហើយសំខាន់បំផុតនោះគឺមិនមានគ្រោះថ្នាក់ចំពោះសុខភាពរាងកាយថែមទៀតផង។
ដូច្នេះថ្ងៃនេះ KBN យើងបានធ្វើការលើកយកនូវគន្លឹះសាមញ្ញៗមួយចំនួន មកចែកជូនប្រិយមិត្តទាំងអស់ដែលកំពុងតែមានបំណងចង់សម្រកទម្ងន់ ជាមួយនឹងបច្ចេកទេសរបបអាហារចំនួន 8 ដែលអាចជួយសម្រកទម្ងន់ក្នុងរយៈពេលត្រឹមតែ 2 សប្តាហ៍ប៉ុណ្ណោះនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUE316Muyb4QwUb0N64W2qbMB2HDzUXBhvBpCb6PzEMRtR2IHLyUIDXephETZqh7uhgeLFYCcwHtOP0oOVux5Y1ovSXpova2DkbKpabeHJJoV3NwZSGT4RE3qFa0VUfD9Pz1L9coyATUK8INtG01ELkLumeA9_evMRv_djP9n6D0wV-MOEk5F__tpVNQ/s1920/CAV75HAJFHQAFH2SE3RQTKWMDU.jpg

តោះសាកល្បងអនុវត្តន៍នូវវិធីខាងក្រោមទាំងអស់នេះ ដើម្បីជួយសម្រកទម្ងន់ក្នុងរយៈពេលត្រឹមតែ ២ សប្តាហ៍៖
– បន្ថែមបន្លែក្នុងអាហារប្រចាំថ្ងៃ
ការបន្ថែមបន្លែទៅក្នុងរាល់អាហារដែលអ្នកទទួលទានជាប្រចាំថ្ងៃ វាពិតជាមានឥទ្ធិពលវិជ្ជមានជាច្រើនទៅលើប្រព័ន្ធរំលាយអាហារ ដែលធ្វើឱ្យមានជាតិសរសៃច្រើនក្នុងរាងកាយ និងសម្រួលឲ្យការបន្ទោរបង់ដំណើរការបានកាន់តែប្រសើរ ហើយធ្វើឱ្យទទួលបានលទ្ធផលស្រកទម្ងន់លឿនជាងការរំពឹងទុក ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiek6J7htkn3VCMOMBEfceOdI85gihHz79tPcRA-LdRDHsdBzhRzLoFPlY49u-oZxvpld9NPRBtgfCVHHj9KXOSwxgBQ0WcnkE2kFzdJ_-XfzE83aXHKoWE8G9YZLplHdtmhZkJLsMbR-YT_S11tGJJd1bvTXx3rGcW0ZvkGqJZb-GP520IxC0KgiTKDQ/s1200/intermittent-fasting-tips-ftr.jpg

– ផឹកទឹកក្តៅឧណ្ហៗ លាយជាមួយទឹកក្រូចឆ្មាជារៀងរាល់ព្រឹក
ការទទួលទានទឹកក្ដៅឧណ្ហៗ លាយជាមួយទឹកក្រូចឆ្មា បន្ទាប់ពីភ្ញាក់ពីគេងជារៀងរាល់ព្រឹក ពិតជាមានសមត្ថភាពខ្ពស់ក្នុងការជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព ។ ព្រោះភេសជ្ជៈនេះជួយបន្សាបជាតិពុលក្នុងរាងកាយ ព្រមទាំងដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួនបានយ៉ាងល្អផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyAQTxbt6gU2HvdNC6VUby3u-m4F8tyqKeGKEiEt52Qw7vWJ08Lhf6sv4lnPsMR2F0DRQ_TgOtWF0TdFhMRXmjZg5aLxKEVgWqs2k6JqEP0F-xazm6lo35CZ1bdlOcBbymf-_WEmvffqVrOtZ5BAdWhaZke-KO-D9VfGFSH1lR_Z_cDgKWKTjFGRq7Uw/s620/photo_2022-08-04_14-11-34.jpg

– កាត់បន្ថយការទទួលទានជាតិស្ករ
អំឡុងពេលសម្រកទម្ងន់មនុស្សជាច្រើនបានយល់ថា ការតមអាហារគឺជារឿងត្រឹមត្រូវបំផុតដែលជួយឲ្យពួកគេស្រកទម្ងន់បានយ៉ាងឆាប់រហ័ស ។ តែផ្ទុយទៅវិញវាមិនមែនជារឿងត្រឹមត្រូវនោះទេ ប៉ុន្តែអ្វីដែលអ្នកសម្រកទម្ងន់ត្រូវដោះស្រាយជាមួយនោះគឺ ការកាត់បន្ថយការទទួលទានស្ករ ជាពិសេសអាហារដែលមានជាតិស្ករខ្ពស់ដូចជា នំប៉័ង ភេសជ្ជៈ តែពពុះ ឬកាហ្វេដែលមានបន្ថែមនូវជាតិស្ករ ដោយសារតែជាតិស្ករគឺជាប្រភេទកាបូអ៊ីដ្រាតដែលនឹងត្រូវបំប្លែងទៅជាខ្លាញ់ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyiAX-hUEsFnvplaFTCdVDpv5_9VC2B5MXLoVWTLTXj_hmrRBaLJEdtpq1Mwpmm5meaBDvZXpBvJFOyrnF4EmB8xGSbnWCMIyxxuBObin5mp6QmxjplYMU10z5wzsLxnImyjpT0jfc6SEfIlAzCwEsZdhrK_rPOa-7HbXK_FKxltXJYA88J0rbgIBZOQ/s1000/intro-1610468039.jpg

– កាត់បន្ថយការទទួលទានជាតិសូដ្យូម
បន្ថែមពីលើការកាត់បន្ថយការទទួលទានជាតិស្ករអំឡុងពេលសម្រកទម្ងន់ អាហារដែលមានជាតិសូដ្យូមក៏ត្រូវបានណែនាំឱ្យកាត់បន្ថយការទទួលទានផងដែរ។ មិនថាជាអំបិល ទឹកត្រី ឬគ្រឿងទេសផ្សេងៗនោះទេ ព្រោះនៅពេលដែលរាងកាយទទួលបានជាតិសូដ្យូមច្រើនពេក វានឹងធ្វើឱ្យរាងកាយហើមយ៉ាងងាយស្រួល ដូច្នេះហើយដើម្បីទទួលបានការស្រកទម្ងន់ប្រកបដោយប្រសិទ្ធភាពត្រឹមរយៈពេល២សប្ដាហ៍នោះ អ្នកត្រូវតែគិតគូរអំពីបញ្ហាទាំងអស់នេះ ។