បរទេស៖ ក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំងក្រោយពីមានការបង្ហោះនូវរូបភាពរបស់បុរសដែលជាអ្នកដឹកជញ្ជូនម្នាក់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ព្រោះតែសកម្មភាពនៃការដឹងជញ្ជូន​អាហារមានលក្ខណៈខុសប្លែក ដោយការប្រើម៉ាស៊ីនហោះហើរជំនួយដើម្បីទៅដល់អតិថិជននៅទីខ្ពស់ៗនៃអគារយ៉ាងអស្ចារ្យ។

ក្នុងការបង្ហោះនូវឃ្លីបវីដេអូនេះបានក្លាយជាទីចាប់អារម្មណ៍ជាខ្លាំងសម្រាប់មហាជនទៅកាន់បុរសម្នាក់ដែលគេដឹងថាជាអ្នកដឹកជញ្ជូនអាហារ ឬ Deliveryman នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ជាមួយគ្នានោះគេសង្កេតឃើញថាបុរសដែលជាបុគ្គលិកដឹកជញ្ជូនម្នាក់នេះបានបម្រើសេវាកម្មទៅកាន់អតិថិជនយ៉ាងគាប់ចិត្ត ជាមួយនឹងការប្រើម៉ាស៊ីនហោះហើរភ្ជាប់នឹងខ្លួន ដើម្បីយកអាហារឱ្យអតិថិជននៅលើអគារយ៉ាងខ្ពស់ ពីជាន់មួយទៅជាន់មួយយ៉ាងស្ទាត់ជំនាញ និងស្ទើរមិនគួរឱ្យជឿ។

ពិតណាគេបានព្យាយាមបម្រើសេវាយ៉ាងល្អ ជាមួយនឹងការប្រើប្រាស់នូវឧបករណ៍ដ៏ទំនើបក្នុងការបំពេញការងាររបស់ខ្លួនក្នុងប្រទេសដ៏ស៊ីវិល័យមួយនេះ។

គួរបញ្ជាក់ផងដែរថាកិច្ចខិតខំប្រឹងប្រែងដើម្បីចែកចាយទំនិញដល់អតិថិជនក្នុងរយៈលឿន​​ និងឆាប់រហ័សដោយមានជំនួយពីម៉ាស៊ីនហោះហើរ កំពុងត្រូវបានសាកល្បងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនាពេលបច្ចុប្បន្ន ហើយការពិភាក្សាទាក់ទងនឹងរឿងនេះក៏កំពុងដំណើរការផងដែរ។

យ៉ាងណាមិញក្រុមហ៊ុននៅ Riyadh ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក៏កំពុងចាប់ផ្តើមប្រើប្រាស់សេវាកម្ម ‘flying man’ សម្រាប់ការដឹកជញ្ជូនដ៏ប្លែកភ្នែកនេះផងដែរសម្រាប់អតិថិជនរបស់ពួកគេ៕ ប្រភព៖ india.postsen