ខេត្តបាត់ដំបង៖ ពលរដ្ឋប្រទេះឃើញឡានមួយគ្រឿន បានធ្លាក់ចូលក្នុង«អាងទឹកកំពីងពួយ» នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២នេះ ខណៈព័ត៌មានបឋមបានឱ្យដឹងថា ម្ចាស់តៃកុងឡានបានបាត់បង់ជីវិតនៅក្នុងឡានតែម្ដង។

បើតាមរដ្ឋបាលខេត្តបាត់ដំបង ទីតាំងកើតហេតុ នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហើយឡាននោះមាន ស្លាកលេខ បាត់ដំបង2G 9989 ។បច្ចុប្បន្នអាជ្ញាធរសមត្តកិច្ច បានស្ទូចឡាននោះចេញពីទឹក ហើយកំពុងស្រាវជ្រាវបន្ថែម ៕