រដ្ឋធានីមូស្គូ៖ ក្រោយពេល មេដឹកនាំវិមានក្រឹមឡាំង បានសម្រេចចេញបទបញ្ជា អំពីការកេណ្ឌទ័ព រហូតដល់ ៣០០ ០០០នាក់ បញ្ជូនទៅកាន់សមរភូមិប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន នោះមក ប្រជាជនរុស្ស៊ី រាប់ម៉ឺននាក់ បានសម្រុក ចាកចេញពីប្រទេសកំណើតរបស់ពួកគេ ដើម្បីគេចចេញពីការកេណ្ឌទ័ព ប៉ុន្ដែក្រុងមូស្គូ បានអះអាងថា រហូតមកដល់ពេលនេះ រុស្ស៊ី នៅមិនទាន់សម្រេចបិទព្រំដែនរបស់ខ្លួននៅឡើយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៦ ខែកញ្ញា ថា ប្រជាជនរុស្ស៊ី រាប់ម៉ឺននាក់ កំពុងតែសម្រុក ចេញពីប្រទេសកំណើតរបស់ពួកគេ ដើម្បីគេចចេញពីការកេណ្ឌទ័ព បញ្ជូនទៅប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយពេលរដ្ឋាភិបាលក្រុងមូស្គូ បានចេញបទបញ្ជា ជំរុញឲ្យមានការកេណ្ឌទ័ព ជាលើកទី១ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។Putin's Ultimatum: High Stakes Poker, or a Chess Gambit? - ICDS

វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានបញ្ជាក់ ថា ក្រុងមូស្គូ មិនទាន់សម្រេច បិទព្រំដែនរបស់រុស្ស៊ី ដើម្បីរារាំងដល់បុរសជាជនជាតិរុស្ស៊ី ដែលរត់ភៀសខ្លួន ចេញពីប្រទេស គេចចេញពីការកេណ្ឌទ័ពនោះឡើយ។ ប្រជាជនរុស្ស៊ី បានចាកចេញពីប្រទេសកំណើតយ៉ាងច្រើនបែបនេះ បានកើតឡើង អស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយ ក្រោយពេលរុស្ស៊ី បានចល័តទ័ពមួយផ្នែក សម្រាប់ទៅចូលរួម នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន។

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទ ក្រោយពេលមានសំណួរ លើកឡើង អំពីការបិទព្រំដែនរបស់រុស្ស៊ី ថា «ខ្ញុំមិនបានដឹងអំពីបញ្ហានេះទេ។ ប៉ុន្ដែ គិតត្រឹមវេលានេះ រុស្ស៊ីមិនមានការបិទព្រំដែននៅឡើយ»។Reparations from Russia for the Second World War. Kremlin spokesman Dmitry  Peskov attacks President Andrzej Duda. He accuses him of “furious  Russophobia”

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មានសេចក្ដីរាយការណ៍ ថា រុស្ស៊ី អាចនឹងបិទព្រំដែន ដែលនាំឲ្យមានភាពចលាចល ចាប់តាំងពីប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជា កាលពីសប្តាហ៍មុន ដើម្បីកេណ្ឌទ័ពបម្រុង រាប់សែននាក់ បញ្ជូនទៅចូលរួម នៅក្នុងសង្រ្គាម ដែលបានអូសបន្លាយ អស់រយៈពេលជាង៧ខែ នៅក្នុងប្រទេសអ៊ុយក្រែន។

ដោយឡែក ជើងហោះហើរ ចាកចេញពីប្រទេសរុស្ស៊ី បានលក់អស់ ហើយរថយន្តបានជាប់គាំង នៅតាមច្រកព្រំដែនរបស់រុស្ស៊ី។ បើតាមសេចក្ដីរាយការណ៍ គិតត្រឹមតែរយៈពេល៤៨ ម៉ោង នៅផ្លូវតែមួយគត់ ទៅកាន់ព្រំដែនហ្សកហ្ស៊ី ដែលជាប្រទេសជិតខាង គាំទ្រលោកខាងលិច កម្រនឹងអនុញ្ញាតឱ្យពលរដ្ឋរុស្ស៊ី ចូលដោយគ្មានទិដ្ឋាការ។

លោក ដេវីត ជាជនជាតិរុស្ស៊ី បានប្រាប់ឈ្មោះក្រៅផ្លូវការ នៅក្នុងបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន AP នៅជិតព្រំដែនជាមួយហ្សកហ្ស៊ី ដោយសារតែការភ័យខ្លាច ពីការតាមព្យាបាទ ថា «ខ្ញុំដឹងថា ប្រជាជនរុស្ស៊ីទាំងអស់ ស្ថិតក្នុងការភ័យខ្លាច។ យើងកំពុងតែរត់ ចេញពីប្រទេសកំណើតរបស់យើង ដោយសារតែការភ័យខ្លាច ពីរបបរបស់លោក ពូទីន»។

ដោយឡែក ជួររថយន្ដយ៉ាងច្រើន នៅលើដងផ្លូវ ទៅកាន់ព្រំដែន ឆ្លងកាត់ជាមួយនឹងប្រទេសកាហ្សាក់ស្ថាន និង ម៉ុងហ្គោលី ។ ប្រជាជនរុស្ស៊ី រាប់ម៉ឺននាក់ បាន និង កំពុងតែរត់គេចខ្លួនចេញពីការកេណ្ឌទ័ពរបស់លោកប្រធានាធិបតី ពូទីន៕Russian Neighbors—Now Including Finland—Close Borders To Those Fleeing  Putin's Draft