ឌូបៃ៖ គិតអំពីប្រទេសអារ៉ាប់រួម មនុស្សជាច្រើនប្រហែលនឹកឃើញទៅកាន់អគារខ្ពស់ៗ និងសម្បូរទៅដោយមហាសេដ្ឋីរស់នៅ និងជាប្រភពប្រេងកាតជាច្រើន។ ប៉ុន្តែមនុស្សជាច្រើនប្រហែលជាមិនដឹងនោះទេទីក្រុងនេះពោរពេញទៅដោយភាពប្រណីតភាពទំនើបភាព អស្ចារ្យ និងភាពអស្ចារ្យ។

ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាមកដឹងពីការច្រើជីវិត និងការដើរកម្សាន្តរបស់ក្រុមមនុស្សអភិជន ទៅតាមបែបវណ្ណៈខ្ពស់ ស្លៀកពាក់ និងដើរលេងនៅឌូបៃ៖

មើលភាពអស្ចារ្យនៃ អគារខ្ពស់ជាងគេលើ ពិភពលោក Burj Khalifa

ប៉ម Burj Khalifa ខ្ពស់ទៅលើមេឃនៅកណ្តាលទីក្រុងឌូបៃ ដែលមានកម្ពស់សរុប ១៦៣ ជាន់ កម្ពស់ ៨២៨ម៉ែត្រ ខ្ពស់រហូតទៅ ៣ ដងច្រើនជាង Eiffel Tower នៅបារាំង។ អគារនេះរួមមានការិយាល័យ ភោជនីយដ្ឋាន ខុនដូ អាងហែលទឹក វិហារអ៊ីស្លាម នៅខាងក្រៅ និងអគារដែលមានជណ្តើរយន្តវែងបំផុតនៅលើពិភពលោក លើសពីនេះទៀតផ្នែកខាងមុខនៃអាគារ វាក៏មានប្រភពទឹកដ៏ធំបំផុតនៅលើពិភពលោក ដែលជាប្រភពទឹកបង្កើតដ៏អស្ចារ្យបំផុត។

ជិះអូដ្ឋ ឆ្លងកាត់វាលខ្សាច់ដ៏ល្វឹងល្វើយ នៅ Dune Safari

អ្នកទេសចរបែបអភិជនខកខានឡើយ មកវាលខ្សាច់នៅ Dune Safari ដែលសកម្មភាពដ៏ពេញនិយមគឺជិះអូដ្ឋលើវាលខ្សាច់ដែលមានទាំងខ្ពស់ និងទាបជាមួយនឹងចំណោត ចោតគួររន្ធត់រឺក៏អ្នកណាដែលចូលចិត្តឡូយឆាយមានអូដ្ឋឱ្យជិះថតរូបស្អាតៗមើលថ្ងៃលិចផ្ទុយ ពីខ្សាច់ដ៏ ស្រស់ស្អាតទទួលបានអារម្មណ៍ដ៏ប្លែកមួយទៀត។ បើនរណាម្នាក់មិនបានត្រឡប់មកវិញអាចសម្រាកនៅក្នុងជំរុំតង់អារ៉ាបដែលមានបទពិសោធន៍មួយទៀត។

ស្នាក់នៅក្នុងសណ្ឋាគារប្រណិតលំដាប់ផ្កាយ ៧ នៅ Burj Al Arab Jumeirah

សណ្ឋាគារលំដាប់ផ្កាយ ៧ នៅ Burj Al Arab Jumeirah អគារនេះ ត្រូវបានរចនាឡើងឲ្យមានរូបរាងដូចទូកក្ដោង ពេលមើលពីឆ្ងាយអ្នកនឹងឃើញ សណ្ឋាគារនេះជាកប៉ាល់សំពៅធំកំពុងបើកនៅកណ្តាលសមុទ្រ។ ផ្ទៃខាងក្នុងមានជាង ២០០ បន្ទប់ បន្ទប់តូចបំផុតនៅក្នុងសណ្ឋាគារមានទទឹង១៦៩ម៉ែត្រការ៉េ ហើយត្រូវបានចាត់ទុកថាជាសណ្ឋាគារដ៏ប្រណិត និងថ្លៃបំផុតនៅលើពិភពលោក។

រីករាយនឹងការទិញទំនិញ ឈប់ញ៉ាំអាហារឆ្ងាញ់ៗនៅ Souk Madinat Jumeirah

Souk Madinat Jumeirah វាជាផ្សារបុរាណក្នុងក្រុង ប៉ុន្តែវាត្រូវបានតុបតែងតាមបែបអារ៉ាប់ពោរពេញទៅដោយមនោសញ្ចេតនា លាយឡំជាមួយវប្បធម៌បូព៌ាប្រពៃណី។ វាក៏ជាមជ្ឈមណ្ឌលលក់ទំនិញដែលមានការពេញនិយមពី មនុស្សជាច្រើនដោយសារបរិយាកាសល្អ មានហាងតូចធំជាច្រើន ដើម្បីឱ្យអ្នកទៅទិញទំនិញតាមការពេញចិត្តរបស់អ្នក។ ​

ធ្វើដំណើរទៅកោះដូង ដ៏អស្ចារ្យនៃពិភពលោក​ (Palm Islands)

វាជាកោះសិប្បនិម្មិតដែលមានរាងដូចដើមត្នោត តំបន់នេះមានប្រហែល ២៥ គីឡូម៉ែត្រការ៉េ ពេលមើលពីមុំខ្ពស់ គេឃើញមានរាងដើមត្នោត កោះដូងជាអច្ឆរិយៈទី៨ របស់ពិភពលោកដែលមានកោះតូចៗ ចំនួន ៣ ដែលកោះទី ១ ជាមជ្ឈមណ្ឌល វាជាធ្នូជុំវិញដើមត្នោតដែលមានប្រវែង ២គីឡូម៉ែត្រជាប់ នឹង ភូមិលំនៅដ្ឋានរបស់ទីក្រុងឌូបៃ។ មើលទៅដូចជាកោះនេះគឺជាដើមត្នោតដែលមានដើមសរុបចំនួន១៧ដើម ដែលផ្នែកចុងក្រោយគឺជាទីតាំងរបស់សណ្ឋាគារលំដាប់ផ្កាយ ៥ និងកន្លែងទេសចរណ៍ផ្សេងៗ អ្នកដែលមកឌូបៃមិនគួររំលង៕ ប្រភព៖ dreamdestination