យល់ដឹង៖ ប្រជាជនជប៉ុនឲ្យតម្លៃកូនរបស់ពួកគេណាស់ ទោះជាយ៉ាងណាពួកគេតែងតែឱ្យកូនជួយការងារផ្ទះ ព្រោះការជួយការងារផ្ទះវាជួយលើកកម្ពស់ការអភិវឌ្ឍ រាងកាយទោះជាយ៉ាងណាក៏ដោយ វាមិនងាយស្រួលទេក្នុងការបង្ហាត់កូនរបស់អ្នកឱ្យជួយកិច្ចការផ្ទះដោយស្ម័គ្រចិត្ត និងសប្បាយរីករាយ។

ដូច្នេះថ្ងៃនេះសូមមករៀនបច្ចេកទេសសំខាន់ៗសម្រាប់បង្ហាត់កូនរបស់អ្នកឱ្យមានឆន្ទៈក្នុងការជួយការងារពីអ្នកប្រឹក្សាការចិញ្ចឹមកូនជនជាតិជប៉ុន និងកិច្ចការសាមញ្ញៗដែលសមស្របតាមអាយុរបស់កុមារ។

ចំណុចសំខាន់ដើម្បីបង្ហាត់កូនរបស់អ្នកឱ្យមានឆន្ទៈក្នុងការជួយកិច្ចការ៖

១. ពន្យល់កូនរបស់អ្នកតាមរបៀបដែលងាយស្រួលយល់ និងបង្ហាញឧទាហរណ៍

ការពន្យល់ដោយពាក្យទៅកាន់កុមារតែម្នាក់ឯង ពេលខ្លះវាពិបាកយល់ណាស់ ដូច្នេះមាតាបិតាគួរបង្ហាញឧទាហរណ៍មួយ ពន្យល់ពីនីតិវិធី និងវិធីសាស្រ្តដែលងាយស្រួលសម្រាប់កូនរបស់អ្នកក្នុងការយល់ ហើយអនុញ្ញាតឱ្យពួកគេព្យាយាមធ្វើម្តងទៀត។

២. ទោះត្រូវចំណាយពេលយូរ ក៏ត្រូវឲ្យកូនជួយរហូតដល់ការងារចប់

ការអនុញ្ញាតឱ្យកុមារធ្វើការត្រូវចំណាយពេលយូរជាងការធ្វើការម្នាក់ឯងរបស់ឪពុកម្ដាយ​ ពេលខ្លះឪពុកម្តាយមិនអាចរង់ចាំរហូតដល់ពួកគេត្រូវការជំនួយ ប៉ុន្តែត្រូវជួយឬឲ្យកូនឈប់ធ្វើនៅកណ្តាលទី វានឹងរំខានដល់ការបង្កើតអារម្មណ៍នៃសមិទ្ធិផលរួមទាំងអារម្មណ៍នៃការទទួលខុសត្រូវរបស់ក្មេងបាន។

 ៣. កុំជេរ ឬស្រែកដាក់កូនពេលគេធ្វើខុស

ដោយគ្មានបទពិសោធន៍ កូនរបស់អ្នកអាចធ្វើខុស ពេលកំពុងជួយកិច្ចការផ្ទះ ឪពុកម្តាយមិនគួរជេរ ឬស្រែកដោយកំហឹងដាក់កូនឡើយ ម៉្យាងទៀតលើកទឹកចិត្តពួកគេឲ្យមានភាពសុខស្រួល គ្មានអ្នកណាល្អពីកំណើតទេ ឪពុកម្តាយត្រូវការពេលវេលានិងការខិតខំបន្ថែមទៀត ចូរឱបនិងលួងចិត្តកូនរបស់អ្នក នៅពេលដែលពួកគេខកចិត្ត និងបាក់ទឹកចិត្តដោយសារកំហុសក្នុងការជួយកិច្ចការងារ។

៤. អនុញ្ញាតឱ្យកូនរបស់អ្នកធ្វើការប្រកបដោយសុវត្ថិភាព និងសមរម្យ

ជៀសវាងការឱ្យកូនរបស់អ្នកជួយកិច្ចការផ្ទះដែលទាមទារឧបករណ៍ដែលមានគ្រោះថ្នាក់សម្រាប់ពួកគេ ដូចជាការប្រើកាំបិតការប្រើភ្លើង ឬរបស់ដែលផុយស្រួយ ក៏ត្រូវយកចិត្តទុកដាក់ថាបរិស្ថានជុំវិញកូនរបស់អ្នកមានសុវត្ថិភាព នៅពេលដែលគាត់ស្ទាត់ជំនាញក្នុងកិច្ចការមួយ គាត់នឹងបានហ្វឹកហាត់បន្តិចម្តងៗ ដើម្បីធ្វើកិច្ចការដែលពិបាកៗបន្ថែមទៀត ប៉ុន្តែពួកគេមិនគួរត្រូវបានចាត់ចែងកិច្ចការដែលគ្រោះថ្នាក់ ឬពិបាកពេកសម្រាប់កុមារនោះទេ។

៥. និយាយអរគុណ ក្រោយពេលកូនអ្នកជួយការងារបានជោគជ័យ

អរគុណបន្ទាប់ពីអ្នកជួយកិច្ចការផ្ទះ រួមទាំងពាក្យល្អៗដូចជា “កូនបានជួយម៉ាក់ច្រើន” “ព្រោះកូនបានជួយឱ្យចប់កិច្ចការផ្ទះលឿនជាងមុន”ល។ ទាំងនេះគឺជាពាក្យដែលធ្វើឱ្យកូនមានមោទនភាព ហើយធ្វើឱ្យពួកគេមានឆន្ទៈជួយកិច្ចការផ្ទះរបស់ឪពុកម្តាយបន្តទៀត៕ ប្រភព៖ Sanook