ទីក្រុងប្រ៊ុសសែលស៍ (Brussels) ៖ សភាពាណិជ្ជកម្មសហភាពអឺរ៉ុប កាលពីថ្ងៃទី២១ ខែកញ្ញា បានព្រមាន ថា បណ្ដាក្រុមហ៊ុនអឺរ៉ុប កំពុងតែបាត់បង់ជំនឿ ទៅលើប្រទេសចិន ហើយគោលជំហររបស់ខ្លួន ផ្ដោតទៅលើគោលដៅវិនិយោគ ក៏កំពុងតែលុបចោល ដោយសារតែគោលនយោបាយ «មិនអាចបត់បែនបាន និង អនុវត្តមិនទៀងទាត់»របស់ខ្លួន ក៏ជាកត្តាដ៏សំខាន់បំផុតមួយផងដែរ។

សារព័ត៌មានសិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី២១ ខែកញ្ញា ថា សភាពាណិជ្ជកម្មអឺរ៉ុប បានបោះពុម្ពផ្សាយ ពីការព្រមាននេះ នៅលើសារព័ត៌មានមួយ ដោយបានលើកឡើង ថា ស្ថាប័នកំពូលមួយនេះ មានទិន្នន័យ ពីក្រុមហ៊ុនជាសមាជិក ចំនួន ១ ៨០០ ដោយមានការណែនាំ ពីក្រុមហ៊ុនចំនួន៩៦៧ សម្រាប់ប្រទេសចិន គឺសហភាពអឺរ៉ុប និង ក្រុមហ៊ុនអឺរ៉ុប មានការទាក់ទងនឹងការធ្វើអាជីវកម្ម នៅក្នុងប្រទេសនេះ។Joerg Wuttke: China has been extremely resilient in export markets - CGTN

របាយការណ៍ បានលើកឡើង ជាឧទាហរណ៍ អំពីបញ្ហាតៃវ៉ាន់ ពាក់ព័ន្ធទៅនឹងការធ្វើពាណិជ្ជកម្ម ដែលចិនគួរតែបដិសេធ ពី«ការផ្លាស់ប្តូរគោលនយោបាយមិនប្រក្រតី» ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ ជាមួយសហភាពអឺរ៉ុប និង បង្កើននូវការហោះហើរជាលក្ខណៈអន្តរជាតិ។ របាយការណ៍ដដែល បានបន្ថែម ថា សហភាពអឺរ៉ុប គួរតែចូលរួមយ៉ាងសកម្ម ជាមួយប្រទេសចិន ហើយបដិសេធការអំពាវនាវឱ្យផ្តាច់ខ្លួន។

ប្រធានសភាពាណិជ្ជកម្ម លោក ជូគ វូតគើ (Joerg Wuttke) បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ ថា «ភាពផ្ទុយគ្នាស្រឡះ» បានលេចឡើង រវាងប្រទេសចិន និង ប្រទេសដទៃទៀត នៅលើពិភពលោក ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ខណៈប្រទេសនានា នៅតែប្តេជ្ញាចិត្ត ចំពោះសកលភាវូបនីយកម្ម ហើយចិននៅតែបន្តងាកចូលមកក្នុងប្រទេសវិញ»។

លោកប្រធាន បានបន្ថែម ថា «ពិភពលោករស់នៅជាមួយនឹងភាពស៊ាំ នៃជំងឺកូវីដ-១៩ ប៉ុន្ដែបែរជាចិននៅតែបន្ដរង់ចាំ រហូតដល់ពិភពលោក កម្ចាត់ជំងឺ Omicron អស់។ បញ្ហានេះ ពិតជាមិនទំនងនោះឡើយ»។ លោកប្រធាន បានថ្លែងសំដៅ ទៅលើគោលនយោបាយរបស់ចិន ប្រកាន់ជំហរយ៉ាងតឹងរឹង «សូន្យ-កូវីដ»។ ករណីនេះ នាំឱ្យមានការបិទខ្ទប់ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត ជាញឹកញាប់ និង រក្សាព្រំដែន ភាគច្រើនត្រូវបិទ ដល់ការធ្វើដំណើរ ជាលក្ខណៈអន្តរជាតិ»។Chinese ports bounce back as COVID-19 pressures ease - Port Technology  International

ចិន បានបញ្ជាក់ថា គោលនយោបាយរបស់ក្រុងប៉េកាំង ចាំចាច់ត្រូវតែការពារប្រព័ន្ធសុខាភិបាលដ៏លើសលប់របស់ខ្លួន ក៏ដូចជា ការមិនឲ្យបាត់បង់ជីវិត។

ក្រៅពីជំងឺកូវីដនេះ សភាពាណិជ្ជកម្មអឺរ៉ុប បានបន្ថែម ថា ការជាប់គាំង ទៅលើកំណែទម្រង់សហគ្រាសរដ្ឋរបស់ចិន ការជម្លៀសជនជាតិអឺរ៉ុប ចេញពីប្រទេសចិន រួមជាមួយនឹងការរឹតបន្តឹង ទៅលើការធ្វើដំណើរ សម្រាប់បុគ្គលិកចិន ទៅក្រៅប្រទេស ក៏ដូចជា ការយកអាជីវកម្ម មកធ្វើជានយោបាយ ដែលចេះតែកើនឡើង ក៏កំពុងធ្វើឲ្យប៉ះពាល់ ដល់ការទាក់ទាញរបស់ប្រទេសចិន ផងដែរ។

ការិយាល័យទទួលបន្ទុកធុរកិច្ចរបស់សហរដ្ឋអាមេរិក កាលពីខែមុន បានថ្លែង ថា វិធានការត្រួតពិនិត្យជំងឺ-១៩ដ៏តឹងរ៉ឹងរបស់ប្រទេសចិន បានធ្វើឲ្យទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន កាន់តែមានកង្វល់ខ្លាំងឡើង សម្រាប់ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសមហាយក្សអាស៊ីមួយនេះ៕