ផ្លែម្រះ គឺជាបន្លែមួយប្រភេទដែលមានរសជាតិល្វីង ប៉ុន្តែវាត្រូវបានគេដឹងថាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ព្រមទាំងជួយព្យាបាលជំងឺមួយចំនួនផងដែរ ។​ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺផ្លែម្រះ ក៏បានផ្ដល់នូវគុណសម្បត្តិមាសជាច្រើនសម្រាប់មនុស្សដែលស្រឡាញ់សុខភាពនិងសម្រស់ មិនអាចធ្វើការរំលងបានផងដែរ​ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilRUDFKa8CtOxaqe8lAs7OZGrz7y6iV1DvOARNz1le2MP5FTQPUS8nGQqTKCGLrYLQoG-J5zgSqLtOKWeb-XzhNEJNX0k8r3QnbnyUEfNp-3kdOdXFCHl7_HdaHzCEyHOKjiPqjPp9XtEaGQXWWqPJdiustL_WvavzPNZL4_hk2A44jgPuR4Li6tLeWg/s1024/758504440-H.jpg

ខាងក្រោមនេះគឺជាគុណសម្បត្តិមាសមួយចំនួនចំពោះអ្នកស្រឡាញ់សម្រស់មិនគួរធ្វើការរំលង ៖

  • ជួយឲ្យស្បែកភ្លឺថ្លា

ផ្លែម្រះ ត្រូវបានគេដឹងថាវាមានសមត្ថភាពក្នុងការជួយបំបាត់នូវស្នាមអុចខ្មៅនៅលើស្បែក កាត់បន្ថយស្នាមមុន ជួយអោយស្បែកមានសុខភាពល្អ បង្កើនប្រព័ន្ធការពារសម្រាប់ស្បែកងាយប្រតិកម្ម ព្រមទាំងជួយកាត់បន្ថយភាពជ្រីវជ្រួញនៅពេលអាយុកាន់តែច្រើនបានយ៉ាងមានប្រសិទ្ធផងដែរ។

ជាមួយគ្នានេះសម្រាប់មិត្តនារីដែលចង់បានស្បែកសស្អាត គ្មានស្នាមជ្រួញ និងស្នាមអុចខ្មៅ ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ផឹក​ទឹក​ផ្លែម្រះច្របាច់​ថ្មីៗ ដោយអាចបន្ថែមនូវទឹកឃ្មុំ ឬស្ករសបន្តិច​ដើម្បី​ឱ្យ​វា​កាន់តែ​ងាយស្រួលលក្នុងការទទួលទាន​។​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf3iIihYH5qCYecdt3KEk6A_4xIi2ix5ik_lo6FZsHenI8_WUEBhJEKVeiHNxy0QzPoage-l-JZF_EVY9YzP4p5Mb9-Iampwck8QAsswi2egfzfv6gW5YJwKsIPEDe-4UeBFaaVkgtSXnFpcLEKiTPWs9b4zgstMU1mI4A9uvHCij20Na5eGv0IqI-vg/s1024/6076ff209a7195a0688a6978_1.jpg

  • ជួយបំបាត់ការរលាកស្បែក

លក្ខណៈសម្បត្តិ​មួយ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ចំណុច​ដ៏លេចធ្លោបំផុត​​របស់​ផ្លែម្រះនោះគឺ ការជួយព្យាបាលស្បែកដែលរលាកដោយសារកំដៅថ្ងៃ ។ នេះក៏ព្រោះតែម្រះគឺជាបន្លែមួយប្រភេទ ដែលផ្តល់នូវភាពត្រជាក់ និងសំណើមខ្ពស់ដល់ស្បែក។ មិនតែប៉ុណ្ណោះវាក៏មានសមត្ថភាពក្នុងការ​ជួយ​ឱ្យ​ស្បែក​ដែល​​រលាក​ដោយ​ពន្លឺ​ថ្ងៃ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAeapePvq6TcmN6ZTR08MWrM3xIdQX39CUNTsbMeyAQoAytHDNtpHTPK-WQjFseL1DqvYyKwJ85HVynOuQEzlqwJwJDIAAxFL_R2JaCXqjyXZsqKbfU1SM5b_MoITNAjhPBEm6qM3Q6c4AESu5xxqA44NpxSz7AD4nW8_9k4sN9hOyGP9mqvIknz1QdQ/s1024/karela-for-skin-s.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAeapePvq6TcmN6ZTR08MWrM3xIdQX39CUNTsbMeyAQoAytHDNtpHTPK-WQjFseL1DqvYyKwJ85HVynOuQEzlqwJwJDIAAxFL_R2JaCXqjyXZsqKbfU1SM5b_MoITNAjhPBEm6qM3Q6c4AESu5xxqA44NpxSz7AD4nW8_9k4sN9hOyGP9mqvIknz1QdQ/s1024/karela-for-skin-s.jpg

ជាមួយគ្នានេះសម្រាប់ស្ត្រីដែលមានបញ្ហាស្បែករលាកដោយសារកំដៅថ្ងៃ  ក៏ត្រូវបានគេណែនាំអោយយកផ្លែម្រះហាន់ជាចំណិតៗ បន្ទាប់មកយក​ទៅ​ស្ងោរ​ក្នុង​ទឹក​ដាំ​ពុះ​ប្រហែល ១៥ នាទី រួច​ទុក​ឲ្យ​ត្រជាក់។ បន្ទាប់​មក យកវាកិនឲ្យម៉ដ្ឋហើយលាយ​ជាមួយនឹង​ទឹកដែលមាន​សីតុណ្ហភាព​ធម្មតា។ បន្ទាប់មកបិទ ឬស្រ្កាប់ត្រង់កន្លែងដែលរលាកទាំងនោះ ធ្វើ​បែប​នេះ​ប្រហែល​៣ទៅ៧​ថ្ងៃ​អ្នកនឹង​ទទួលបាន​លទ្ធផល​ដែលនឹកស្មានមិនដល់។