រដ្ឋធានីវ៉ាស៊ីនតោន៖ ថ្វីបើរដ្ឋាភិបាលក្រុងតៃប៉ិ កំពុងតែរងនូវការគំរាមកំហែងផ្នែកយោធា ពីក្រុងប៉េកាំង យ៉ាងណាក៏ដោយ ក៏ប្រធានាធិបតីតៃវ៉ាន់ បានអះអាង អំពីមោទនភាពខ្លាំង នៅក្នុងកិច្ចខិតខំប្រឹងប្រែង ជួយដល់អ៊ុយក្រែន ដែលកំពុងតែប្រយុទ្ធការពារសេរីភាព និង ទឹកដីរបស់ពួកគេ។

សារព័ត៌មានរបស់សិង្ហបុរី CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២០ ខែកញ្ញា ថា លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ នៅក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ថា តៃវ៉ាន់ មានមោទកភាពណាស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុងតៃប៉ិ នៅក្នុងការជួយដល់ប្រទេសអ៊ុយក្រែន ដែលកំពុងតែតស៊ូការពារប្រទេសជាតិ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនោះ ត្រូវតែបន្តទៅទៀត។Taiwan's Tsai Ing-wen sends message of defiance to Beijing | Financial Times
លោកស្រី ប្រធានាធិបតីតៃវ៉ាន់ បានសង្កត់ ថា «ក្រោយពេលយើងបានមើលឃើញ ពីការសម្លាប់យ៉ាងរង្គាល នៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៉ី នោះ តៃវ៉ាន់ពិតជាមានមោទកភាពក្នុងការជួយដល់ប្រទេសអ៊ុយក្រែន។ ប្រជាពលរដ្ឋអឺរ៉ុបខាងកើតមួយនេះ កំពុងតែតស៊ូ ដើម្បីការពារសេរីភាព និង ទឹកដីរបស់ពួកគេ។ ដូច្នេះ យើងចាំបាច់ត្រូវតែបន្តនូវកិច្ចខិតខំប្រឹងប្រែងទាំងនេះបន្ថែមទៀត»។How Volodymyr Zelensky Galvanized Ukraine and the World | Time

លោកស្រី ប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់ ថា «បច្ចុប្បន្ន តៃវ៉ាន់ ក៏កំពុងតែប្រឈមនឹងការគំរាមកំហែង កាន់តែខ្លាំងឡើង ពីក្រុងប៉េកាំង។ ដូច្នេះ យើងទាំងអស់គ្នាចាំបាច់ ត្រូវតែធានាការពារនូវលទ្ធិប្រជាធិបតេយ្យ សេរីភាព និង សិទ្ធិមនុស្សរបស់យើង សម្រាប់អនាគតរបស់យើង»។Ukrainian scientists fear for their lives and future amid Russian threat

រហូតមកដល់ពេលនេះ កោះតៃវ៉ាន់ បានផ្ដល់ជំនួយមនុស្ស មានទំហំទឹកប្រាក់ជាង ៣០លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន។ ចំណែកជំនួយមនុស្សធម៌ទាំងនេះ ភាគច្រើនបានមកពីការរៃអង្គាសពីសាធារណជន។ ក្រៅពីនេះ រដ្ឋាភិបាលក្រុងតៃប៉ិ ក៏បានចូលរួមដាក់ទណ្ឌកម្ម ដឹកនាំដោយលោកខាងលិច ប្រឆាំងនឹងរុស្ស៊ី ក្រោយពេលក្រុងមូស្គូបានលើកកងទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក៕