រាជធានីតូក្យូ៖ អាជ្ញាធរជប៉ុន បានប្រាប់ដល់ប្រជាជនរបស់ខ្លួន ប្រហែល៩លាននាក់ ត្រូវតែជម្លៀសខ្លួនចេញ ពីតំបន់ព្យុះកំណាចណាន់ម៉ាដូល (Nanmadol) វាយប្រហារ។Flight resumption hopes lifted by Japan PM's visit to Kingdom | Phnom Penh  Post

សារព័ត៌មាន BBC បានចេញផ្សាយ កាលពពីរាត្រី ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ថា រដ្ឋាភិបាលជប៉ុន បានប្រាប់ដល់ប្រជាជន ប្រហែល៩លាននាក់ ត្រូវតែជម្លៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ៣របស់ពិភពលោកនេះ បានរងការវាយប្រហារ ពីព្យុះទីហ្វុងដ៏អាក្រក់បំផុត ដែលប្រទេសអាស៊ីបូព៌ាមួយនេះ មិនធ្លាប់ជួបប្រទះពីមុនមក។ ព្យុះកំណាចទីហ្វុង Nanmadol នេះ បានបង្កឲ្យជនជាតិជប៉ុន ចំនួន២នាក់ បាត់បង់ជីវិត និង មនុស្សជិត៩០នាក់ផ្សេងទៀត រងរបួស។One dead, two missing as heavy rain causes floods, mudslides in  south-western Japan - ABC News

ព្យុះកំណាចនេះ កាលពីព្រឹក ថ្ងៃអាទិត្យ បានវាយប្រហារ ទៅលើកោះគ្យូស៊ូ (Kyushu) ស្ថិតនៅភាគខាងត្បូង កោះធំៗរបស់ជប៉ុន ចំនួន៤ ហើយវានឹងទៅដល់ហុងស៊ូ (Honshu) ដែលជាកោះដ៏ធំជាងគេងបំផុត នៅថ្ងៃបន្ទាប់។ ចំណែកមនុស្ស រាប់ម៉ឺននាក់ បានទៅស្នាក់នៅក្នុងជម្រកសង្គ្រោះបន្ទាន់ ហើយលំនៅឋាន ប្រហែល ៣៥០ ០០០ខ្នង មិនមានអគ្គិសនីប្រើប្រាស់។ ដោយឡែក ការដឹកជញ្ជូន និង អាជីវកម្មផ្សេងៗ បានរងនូវការរំខាន ហើយប្រទេសនេះ កំពុងតែប្រឈមមុខនឹងគ្រោះទឹកជំនន់ និង ការរអិលបាក់ដី។Powerful Typhoon Pounds Southern Japan; Thousands Evacuated - Bloomberg

ព្យុះកំណាច Nanmadol មានល្បឿន២៣៤គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយតំបន់ខ្លះ ត្រូវបានព្យាករ ថា នឹងមានភ្លៀងធ្លាក់ រហូតដល់៤០០មិល្លីម៉ែត្រ នៅក្នុងរយៈពេល២៤ម៉ោង។

ស្ថិតក្នុងស្ថានការណ៍គ្រោះធម្មជាតិដ៏អាក្រក់បែបនេះ នាយករដ្ឋមន្រ្ដីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានពន្យារពេល ធ្វើដំណើរទៅកាន់បុរីញូវយ៉ក សហរដ្ឋអាមេរិក ជាកន្លែងដែលគាត់ចូលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ រហូតដល់ថ្ងៃអង្គារ ដើម្បីតាមដាន ពីឥទ្ធិពល នៃព្យុះកំណាចនេះ៕Typhoon Nanmadol kills at least 2 after historic blow to Japan | AccuWeatherJapan storm: Nine million people told to evacuate as super typhoon Nanmadol  hits - BBC News