រដ្ឋធានីកៀវ៖ ចាប់តាំងពីដើមខែកញ្ញា រហូតមក កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន បាន និង កំពុងតែបង្កើនការវាយលុក រំដោះទឹកដីរបស់ពួកគេ ចេញពីការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី ហើយឥឡូវ ក៏មានសេចក្ដីរាយការណ៍ថ្មី អំពីការវាយប្រហារជាបន្ដបន្ទាប់ នៅក្នុងតំបន់ដូណែតស្ក៍ (Donetsk) បណ្ដាលឲ្យមនុស្សយ៉ាងតិច១៣នាក់ បាត់បង់ជីវិត និង រាប់សិបនាក់ផ្សេងទៀត រងរបួស។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២០ ខែកញ្ញា ថា បើតាមអភិបាលក្រុង គាំទ្រដោយរុស្ស៊ី បានឲ្យដឹងថា មនុស្ស ចំនួន១៣នាក់ បានបាត់បង់ជីវិត និង រាប់សិបនាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបំផ្ទុះជាបន្ដបន្ទាប់ ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk) គ្រប់គ្រង ដោយក្រុមផ្ដាច់ខ្លួន នាភាគខាងកើត ប្រទេសអ៊ុយក្រែន។US Warns Putin Falling for His Own Rhetoric

លោក អាឡិក្សេ គូឡែមហ្ស៊ីន (Alexei Kulemzin) អភិបាលក្រុងដូណែតស្ក៍ បានស្ដីបន្ទោសដល់ការវាយប្រហារជាបន្ដបន្ទាប់ ពីកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងច្រើន បាត់បង់ជីវិត។ ប៉ុន្ដែអ៊ុយក្រែន មិនបានឆ្លើយតបភ្លាមៗ ជុំវិញការលើកឡើងរបស់មន្រ្ដីបំបែកខ្លួននេះឡើយ។ តំបន់ដូណែតស្ក៍ បានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមបំបែកខ្លួន គាំទ្រដោយរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៤ រហូតមក។

អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ថា គ្រាប់ផ្លោង ទំហំ១៥០មិល្លីម៉ែត្រ ចំនួន៩គ្រាប់ បានបាញ់ផ្លោង មកលើស្រុកគូអ៊ីប៊ីសែវស្គី (Kuibyshevsky) ស្ថិតក្នុងតំបន់ដូណែតស្ក៍។Is Volodymyr Zelensky the necessary hero or not? | Centro de Estudios  Estratégicos del Ejército del Perú

លោក ដេនីស ពូស៊ីលីន (Denis Pushilin) មេដឹកនាំក្នុងតំបន់ បានចោទប្រកាន់អ៊ុយក្រែន ពីការកំណត់គោលដៅ វាយប្រហារមកលើជនស៊ីវិល នៅតាមចំណតរថយន្ដ ហាងទំនិញ និង ធនាគារ។

បើទោះជាកម្លាំងទាហានរុស្ស៊ី បានដណ្តើមយកតំបន់ Donetsk រហូតដល់តំបន់ភាគខាងត្បូងបន្ថែមទៀត ចាប់តាំងពីការឈ្លានពានរបស់ក្រុងមូស្គូ បានចាប់ផ្តើម កាលពីថ្ងៃទី២៤ ខែកុម្ភៈ យ៉ាងណាក៏ដោយ ក៏ពួកគេបានតស៊ូ វាយរុញកងទ័ពអ៊ុយក្រែន ឱ្យត្រឡប់ទៅជាយក្រុងវិញ។ ប៉ុន្ដែចាប់តាំងពីដើមខែកញ្ញា រហូតមក កងទ័ពអ៊ុយក្រែន មានសន្ទុះវាយបក រំដោះទឹកដីពីកម្លាំងទាហានរុស្ស៊ី បានទំហំរាប់ពាន់គីឡូម៉ែត្រការ៉េ៕Ukraine says Russia has struck a TV tower in Kyiv