ភ្នំពេញ៖ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌខាងមុខនេះ វត្តបល្ល័ង្ក បានសម្រេចរៀបចំកម្មវិធីប្រលងបវរកញ្ញា «វត្តបល្ល័ង្ក» ខណៈកម្មវិធីនេះត្រូវបានរៀបចំឡើងដោយព្រះគ្រូចៅអធិការវត្តផ្ទាល់តែម្ដង ដែលនាំឲ្យមានមតិរិះគន់ពីសំណាក់មហាជនជាច្រើនថាធ្វើបែបនេះនៅក្នុងវត្តគឺមិនសាកសមនោះទេ។

វត្តបល្ល័ង្ក ដែលមានទីតាំងស្ថិតក្នុង​ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើតាមការផ្ដល់ដំណឹងពីភ្នាក់ងារព័ត៌មានរបស់យើងជារៀងរាល់ឆ្នាំតែងតែប្រារព្ធកម្មវិធីប្រលងបវរកញ្ញា ដោយក្នុងគោលបំណងញ៉ាំងឲ្យបរិយាកាសក្នុងវត្តកាន់តែសប្បាយរីករាយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈបេក្ខនារីដែលចូលរួមដើរបង្ហាញម៉ូដនោះគឺសុទ្ធសឹងតែជាមនុស្សភេទទី៣ ស្លៀកពាក់ចូលរួមប្រកួតយ៉ាងសិចស៊ី គ្រលែងចង្កេះមួយអស់ដៃ ដោយមានការចូលរួមទស្សនាពីសំណាក់អ្នកភូមិយ៉ាំងច្រើនកុះករដោយមានសម្លេងស្រែកហ៊ោរកញ្ជ្រៀវយ៉ាងសប្បាយរីករាយខ្លាំងបំផុត។

ប៉ុន្តែទន្ទឹមនឹងភាពសប្បាយរីករាយនោះក្រោយពីវីដេអូដើរបង្ហាញម៉ូដត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកយើងសង្កេតឃើញមានមហាជនជាច្រើនបាននាំគ្នារិះគន់យ៉ាងចាស់ដៃចំពោះកម្មវិធីមួយនេះ។ ដោយមានអ្នកខ្លះបាននិយាយថា នៅក្នុងទីវត្តអារាមគឺជាកន្លែងស្ងប់សុខ មិនគួរណាឲ្យមានកម្មវិធីបែបនេះនៅក្នុងវត្តឡើយ ប៉ុន្តែបើប្ដូរមកស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរវិញ បែបល្អជាង ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖