អនុប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក David Cohen បានទស្សទាយថាប្រធានាធិបតិចិនលោក Xi Jinping មានបំណងចង់ឲ្យយោធារបស់គាត់អាចមានសមត្ថភាពក្នុងការវាយយកកោះតៃវ៉ាន់ ឱ្យបានយ៉ាងហោចណាស់នៅក្នុងឆ្នាំ២០២៧។Just how strong is the Chinese military? | Military News | Al Jazeera

បើយោងតាមការចេញផ្សាយរបស់ CNN បានឱ្យដឹងថា លោក Xi Jin Ping មិនទាន់បានរៀបចំ ខ្លួនក្នុងការលុកលុយ កោះតៃវ៉ាន់ឡើយប៉ុន្តែប្រហែលជាមានផែនការពង្រឹងសមត្ថភាពជាមុនដើម្បីអាចគ្រប់គ្រងកោះតៃវ៉ាន់ដោយប្រើកម្លាំងយោធា។China builds a military to rewrite the rules and the region | The Japan  Times

ប្រភពដដែលបានបន្ថែមទៀតថា លោក Xi  Jin Ping មិនទាន់បានសម្រេចចិត្តនៅឡើយក្នុងការធ្វើបែបនេះប៉ុន្តែគាត់បានធ្វើការស្នើទៅឲ្យកងកម្លាំងយោធារបស់ចិនរួចរាល់ហើយត្រូវតែ ត្រៀមខ្លួននៅក្នុងទីតាំងមួយដែលលោកអាចចេញបញ្ជាឱ្យធ្វើសកម្មភាពវាយលុយបានគ្រប់ពេល។Just how strong is the Chinese military? | Military News | Al Jazeera

គួរបញ្ជាក់ផងដែរថា តាំងពីដើមមកចិនតែងតែចង់បង្រួបបង្រួមគ្នាមួយតៃវ៉ាន់ ក៏ប៉ុន្តែតៃវ៉ាន់មិនពេញចិត្តនូវគោលនយោបាយប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីររបស់ចិន ទើបធ្វើឱ្យចិនសម្រេចចិត្តត្រៀមប្រើកម្លាំងយោធា៕The Next Ninety days and China's Coming Invasion of Taiwan: 3 November 2020  as possible D-Day | Small Wars Journal

ប្រភព: RT