មនុស្សជាង ៩ម៉ឺននាក់ត្រូវបានព្យាបាលសម្រាប់ជំងឺឆ្លង និងឆ្លងតាមទឹកក្នុងមួយថ្ងៃនៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ខណៈដែលចំនួនអ្នកស្លាប់សរុបពីទឹកជំនន់បានកើនឡើងលើសពី ១៥០០នាក់ហើយ។Disease spreads in Pakistan as flooding toll surpasses 1,500

តំបន់ទឹកជំនន់បានឆ្លងមេរោគជាច្រើនរួមមានជំងឺគ្រុនចាញ់ គ្រុនឈាម រាគ និងបញ្ហាស្បែក។ អ្នកជំងឺសរុបចំនួន ២.៣ លាននាក់ត្រូវបានព្យាបាល ចាប់តាំងពីថ្ងៃទី ១ ខែកក្កដា នៅក្នុងទីវាល និងមន្ទីរពេទ្យចល័តដែលបង្កើតឡើងនៅក្នុងតំបន់ទឹកជំនន់។Disease Spreads In Pakistan As Flooding Toll Surpasses 1,500 | MENAFN.COM

ភ្លៀងធ្លាក់មូសុងនៅភាគខាងត្បូង និងភាគនិរតីនៃប្រទេសប៉ាគីស្ថាន និងការរលាយទឹកកកនៅតំបន់ភាគខាងជើង បានបង្កជាទឹកជំនន់ដែលបានប៉ះពាល់មនុស្សជិត ៣៣ លាននាក់ក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ដោយគេដឹងថា ប៉ាគីស្ថានមានប្រជាជនសរុប ចំនួន ២២០ លាននាក់។ ទឹកជំនន់បំផ្លាញផ្ទះសម្បែង ដំណាំ ស្ពាន ផ្លូវថ្នល់ និងសត្វពាហនៈក្នុងការខូចខាតប៉ាន់ស្មានថាមានចំនួន ៣០ ពាន់លានដុល្លារ។

អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ១៥០៨នាក់ហើយ ក្នុងនោះ រួមមានទាំង កុមារ ៥៣៦ នាក់ និងស្ត្រី ៣០៨ នាក់៕Pakistan monsoon death toll rises to 502 after another 24 killed in  different incidents | Arab News PKSatellite images reveal nearly 100-km-wide inland lake formed during deadly  flooding in Pakistan

ប្រភព: REUTERS