រដ្ឋាភិបាលក្នុងតំបន់ហាណូយ កំពុងប្រកាន់យកនូវភាពរឹងប៉ឹងដោយដកហូតអាជ្ញាប័ណ្ណទាំងអស់សម្រាប់ហាងកាហ្វេ និងអាជីវកម្មផ្សេងទៀតនៅតាមដងផ្លូវរថភ្លើង។ អាជីវកម្មនៅលើផ្លូវរថភ្លើងទាំងអស់មានរយៈពេលរហូតដល់ថ្ងៃទី១៧ ខែកញ្ញាដើម្បីបិទ។

លើសពីនេះ រនាំងនានាត្រូវបានដាក់រួចហើយដើម្បីរារាំងភ្ញៀវទេសចរមិនឱ្យចូលតាមដងផ្លូវ ។ ទោះជាយ៉ាងណាការបិទនេះត្រូវបានជួបជាមួយនឹងប្រតិកម្មចម្រុះពីប្រជាជនដែលរស់នៅ និងក្បែរផ្លូវរថភ្លើង ហើយពឹងផ្អែកលើអ្នកទេសចរសម្រាប់ការរស់នៅ។Hanoi's 'train street' cafes quietly reopen for business - Nikkei Asia

មិនត្រឹមតែប៉ុណ្ណោះទេ សាជីវកម្មផ្លូវដែកវៀតណាម ដែលប្រតិបត្តិការខ្សែរថភ្លើងនេះ ថ្មីៗនេះបានស្នើថា ការថតរូបភាព ឬថតវីដេអូក្បែរផ្លូវរថភ្លើង គួរតែជាបទល្មើសដែលអាចពិន័យបាន។

ម្ចាស់ហាងកាហ្វេមួយកន្លែងនៅទីនោះ បានលើកឡើងថា “ការធ្វើបែបនេះ នឹងធ្វើអោយម្ចាស់អជីវកម្មផ្សេងទៀតនឹងជួបបញ្ហាសេដ្ឋកិច្ច ដោយការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ។”Hanoi told to close coffee shops on 'train street' in Vietnam - VnExpress  International

សាជីវកម្មផ្លូវដែកវៀតណាម បានស្នើឱ្យរដ្ឋាភិបាលគ្រប់គ្រងទាំងស្រុងការលក់កាហ្វេ ភេសជ្ជៈ និងទំនិញផ្សេងទៀតនៅលើផ្លូវរថភ្លើងភាគខាងជើងនៃស្ថានីយ៍ហាណូយ។

គួរបញ្ជាក់ផងដែរថា ការផឹកភេសជ្ជៈនៅផ្លូវរថភ្លើង នៅក្រុងហាណូយនេះ ជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងទីក្រុងហាណូយតាំងពីយូរយារណាស់មកហើយ និងជាកន្លែងពេញនិយមនៅលើបណ្តាញសង្គម៕Train Street - Hanoi Street Photography | Hanoi vietnam, Hanoi, VietnamHanoi Train Street – Experience the Life Beside the Tracks - Focus Asia and  Vietnam Travel & Leisure

ប្រភព: VN Express