កីឡាករ​ខ្មែរ-អាមេរិក Nick Taylor ត្រូវ​បាន​លោក Keisuke Honda កោះហៅ​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើដំណើរ​មក​ដល់​​អាកាសយានដ្ឋាន​អន្តរជាតិ​រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​៣រសៀល​ថ្ងៃ​​ព្រហស្បតិ៍ ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ។Nick Taylor's twisting journey leads to chance with Orlando City – Orlando Sentinel

កីឡាករ​​ជម្រើស​ជាតិ​កម្ពុជា ចំនួន​២៤​នាក់ ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ប្រកាស​បង្ហាញ​បញ្ជី​ឈ្មោះ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ពុធ នេះ​ដោយ​មាន​កីឡាករ Nick Taylor (ថេឡ័រ នីកូឡាស់ ឌឿង )ផង​ដែរ។May be an image of 1 personបច្ចុប្បន្ននេះ កីឡាករ​វ័យ ២៤​ឆ្នាំ រូបនេះ ​ប្រកប​អាជីព​នៅ​ក្រុម Orlando City B ក្នុង​ពានរង្វាន់ MLS Next Pro របស់​សហរដ្ឋអាមេរិក។

​គួរបញ្ជាក់ផងដែរថា កម្ពុជានឹងត្រូវប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដេស វេលា​ម៉ោង​៧យប់​នៅ​ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ​២០២២ ខាង​មុខ៕