បរទេស៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកបុរាណវិទ្យាក្រោយពីពួកគេបានរកឃើញសាកសពគ្រងឆ្អឹងស្ត្រីម្នាក់ដែលគេជឿថានាងគឺជាបិសាចក្រោយពីពិនិតមើលរូបរាងខាងក្រៅដែលចម្លែកខុលពីមនុស្សទូទៅ។

ការរកឃើញនេះក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានបុរាណវិទ្យានៃសកលវិទ្យាល័យ Krakow ក្នុងប្រទេសប៉ូឡូញបានលាតត្រដាងយ៉ាងដូច្នេះថា ពួកគេបានរកឃើញសាកសពគ្រោងឆ្អឹងនារីវ័យក្មេងម្នាក់នៅក្នុងផ្នូរមានអាយុកាល៤០០ឆ្នាំ មួយកន្លែងក្នុងប្រទេសប៉ូឡូញ។ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថារាងកាយរបស់នាងមានកណ្ដៀវដែកកាត់បំពង់ករបស់នាង និងមានសោររាងត្រីកោណ ហើយនៅម្រាមមេជើងខាងឆ្វេង ក្នុងនោះធ្មេញខាងមុខមួយមានទំហំធំជាងធម្មតា ហើយលាតសន្ធឹងទៅមុខយ៉ាងវែង។

លើសពីនោះសាកសពនេះក៏មានវត្តុនៅក្បែរខ្លួនផ្សេងទៀត ដូចជាមួកធ្វើពីសូត្រមាស ជាមួយប្រាក់ក៏ត្រូវបានគេរកឃើញផងដែរ ដែលវាជាភស្តុតាងនៃស្ថានភាពសង្គមរបស់អ្នកស្លាប់ថាជាមនុស្សម្នាក់នៅក្នុងឋានៈខ្ពស់ក្នុងសង្គមនោះ។

ទោះជាយ៉ាងណាក៏ដោយ សោ និងកណ្ដៀវ ហាក់ដូចជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងអបិយជំនឿនៅសតវត្សទី ១៧ ដោយសារតែការអនុវត្តនៃការព្យាបាលអ្នកស្លាប់តាមរបៀបនេះគឺជារឿងធម្មតាពេញមួយសតវត្សទី ១៧ ក្នុងប្រទេសប៉ូឡូញ ដូចដែលវាត្រូវបានគេជឿថាអាចការពារការរស់ឡើងវិញនៃអ្នកស្លាប់ដែលត្រូវបានគេដាក់ឈ្មោះថាជា ” Vampire” ឬ “បិសាចជញ្ជក់ឈាម” ដែលបន្ថែមពីលើការប្រើកណ្ដៀវកាត់ករបស់អ្នកស្លាប់។ ជាមួយគ្នានោះអ្នកបុរាណវិទូបានបញ្ជាក់ថាពេលខ្លះសាកសពដែលជា “Vampire” ឬ “បិសាចជញ្ជក់ឈាម” ត្រូវបានគេបូជាឬវាយដោយថ្ម ឬមួយកាត់ក្បាល និងជើង។

យ៉ាងណាមិញការរកឃើញទាំងនេះមានន័យថា គ្រោងឆ្អឹងរបស់ស្ត្រីនេះប្រហែលជាបិសាច ដោយផ្អែកលើជំនឿនៅសតវត្សទី ១៧ ហើយក្រុមស្រាវជ្រាវមកពីវិទ្យាស្ថានបុរាណវិទ្យានៃសាកលវិទ្យាល័យ Krakow ក្នុងប្រទេសប៉ូឡូញនឹងបន្តធ្វើតេស្ត DNA នៅលើអដ្ឋិធាតុដើម្បីស្វែងយល់បន្ថែមអំពីនារីវ័យក្មេងនេះបន្ថែមទៀត៕ប្រភព៖ Thairath