ភ្នំពេញ៖ និយាយ​ដល់​ឈ្មោះ​ ប៊ុត សីហា​ ប្រិយមិត្ត​ច្បាស់​ជា​នឹក​ឃើញ​ភ្លាម​ថា រូបលោក ជា​ម្ចាស់​ជយលាភី​ឯក​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក The Voice Cambodia រដូវ​កាល​ទី​១។ នៅគ្រានោះ សីហា ទទួលបាន​នូវ​ប្រជាប្រិយភាព និង​សន្ទុះ​នៃ​ការ​គាំទ្រ​យ៉ាង​ផុសផុល។

ក្រោយ​កាន់​តំណែង​ម្ចាស់​ជយលាភី​កម្មវិធី​ចម្រៀង​លំដាប់​ពិភពលោក ប៊ុត សីហា មួយ​រយៈ ស្រាប់​តែ​រូប​គេ​​​ ទទួល​រង​នូវ​រឿងអា,,ស្រូវ​កក្រើក​សង្គម​សិល្បៈ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន រហូត​ធ្វើឱ្យ​បាត់មុខ​ពី​អាជីព​អ្នកចម្រៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះ​យ៉ាង​ណា​ ​​​​ថ្មីៗ​នេះ ប៊ុត សីហា បាន​ប្រកាស​ត្រឡប់​មក​ជាថ្មី និង​បាន​សុំ​ការ​ផ្ដល់ឱកាស​ពី​មហាជន​ដោយ​អះអាង​ថា បាន​កែខ្លួន និង​ដើរ​លើផ្លូវ​ល្អ​ត្រឹមត្រូវ​វិញ​។ វត្តមានរបស់ប៊ុត សីហា ត្រឡប់មកវិស័យសិល្បៈវិញនេះ ​ឃើញថា ​នៅតែមាន​សន្ទុះ​នៃ​ការ​គាំទ្រ​ខ្លាំង​ស្ទើរ​មិន​នឹកស្មាន​ដល់។

ជាមួយគ្នានេះដែរក្រោយពីលោក ប៊ុត សីហា ប្រកាសកែខ្លួនហើយនោះ ស្រាប់តែមុននេះបន្តិចអ្នកឧកញ៉ា ឡេង វ៉ាត់ត្រា បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំសុំកោតសរសើរនូវសន្ដានចិត្តលោកគ្រូ ដែលមានបំណងចង់ជួយជ្រោមជ្រែងមនុស្សដែល ធ្លាប់មានកំហុស និងកែប្រែដើម្បីអនាគតថ្មី។ សម្រាប់ខ្ញុំមិន មានទោមនស្សទេ កន្លងទៅពេលដែលបើកក្រុមហ៊ុនដំបូង លោកយឹមតាស្រង់ដែលជាអ្នកគ្រប់គ្រងបានទាក់ទងមនុស្សពីនាក់គឺ តន់ ចាន់សីម៉ា និង ប៊ុត សីហា ។ ហើយណាត់គាត់ជួប ប៉ុន្តែប្អូន ប៊ុត សីហា គាត់បែរជាមិនគោរពពេលវេលាមកជួប។ ហើយក្រុមហ៊ុនក៏សម្រេច មិនចរចាជជែកគ្នាទៀត តែយ៉ាងណាក៏ដោយពេលនេះ បើសិនជាពុកម៉ែបងប្អូនគាំទ្រ ឲ្យខ្ញុំបាទ ផ្ដល់ឱកាសឲ្យគាត់ ខ្ញុំនឹងផ្ដល់ឱកាសគាត់ តែត្រូវសួរគាត់សិនថាគាត់ចង់ឬអត់? ទោះបីជាក្រុមហ៊ុនព្រមទទួលក៏ប៉ុន្តែដាច់ខាតកុំអោយលើសខ្សែបន្ទាត់ខ្សែក្រហម ត្រូវតែគោរពវិន័យនិង លក្ខន្តិកៈរបស់ក្រុមហ៊ុន ហើយក៏សូមឱ្យបងប្អូនទាំងអស់គ្នាធ្វើជាសាក្សីផង សំណេរខ្ញុំនេះក៏អាចជាភស្តុតាងមួយ កុំឱ្យអ្នកដែលចង់ជួយទៅជាអ្នកដែលមានកំហុស។ ព្រោះអ្នកជោគជ័យនីមួយៗមិនមែនមានត្រឹមតែ អ្វីដែលជាពីរកំណើតទាំងអស់នោះទេ ត្រូវតែពង្រឹងសមត្ថភាពបន្ថែមគ្រប់ផ្នែក ទើបអាចឈរជើងបាន» ៕