ទីក្រុងតៃប៉ិ៖ រហូតមកដល់ពេលនេះ ចិន នៅតែបន្ដបញ្ជូនយន្ដហោះចម្បាំងរបស់ខ្លួន ជាបន្ដបន្ទប់រាប់សិបគ្រឿង ហោះទៅជិតដែនកោះតៃវ៉ាន់ ខណៈស្ថានការណ៍ នៅក្នុងតំបន់ កំពុងតែតានតឹងឡើង។Taiwan's Tsai Ing-wen enters second term with a strong political mandate,  but no room for complacency

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែកញ្ញា ថា ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា យន្ដហោះចម្បាំងរបស់ចិន ចំនួន១៧គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាល នៃច្រកសមុទ្រតៃវ៉ាន់។ សកម្មភាពនេះ បានកើតឡើង ចំពេលក្រុងប៉េកាំង កំពុងតែបន្តធ្វើសកម្មភាពយោធា នៅក្បែរកោះតៃវ៉ាន់។Xi Jinping inspects massive navy parade in South China Sea | CNN

ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានបញ្ជាក់ថា កាលពីល្ងាច ថ្ងៃអាទិត្យ ទី១១ ខែកញ្ញា កងទ័ពតៃវ៉ាន់ ក៏បានបន្ដតាមដានយន្ដហោះយោធារបស់ចិន ចំនួន៨គ្រឿងផ្សេង និងនាវារបស់កងទ័ពជើងទឹក ចំនួន៥គ្រឿង ចូលមកជិតកោះតៃវ៉ាន់។ សកម្មភាពយន្ដហោះ និង នាវាច្បាំងទាំងនោះ បានរំលោភចូលមកដល់ខ្សែបន្ទាត់មធ្យម នៅក្នុងច្រកសមុទ្រតៃវ៉ាន់ រួមមាន យន្ដហោះ J-11 ចំនួន២គ្រឿង, យន្ដហោះគ្មានមនុស្សបើកឬដ្រូនឈ្លបយកការណ៍ ប្រភេទ KVD-001គ្រឿង ១គ្រឿង និង យន្តហោះប្រភេទផ្សេងៗជាច្រើនគ្រឿងទៀត។9/11偵獲8共機首見「KVD-001無人機」闖海峽中線| 新頭條-TheHubNews

ក្រសួងការពារជាតិតៃវ៉ាន់ បានបន្ដទៀតថា កាលពីថ្ងៃទី១០ ខែសីហា ថា កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុន យន្ដហោះចម្បាំងចិន ជាច្រើនគ្រឿង បានហោះរំលោភលើខ្សែបន្ទាត់មធ្យម រួមមាន យន្ដហោះចម្បាំង SU-30 ចំនួន៩គ្រឿង, យន្ដហោះចម្បាំង J-10 ៤គ្រឿង និងយន្ដហោះចម្បាំង J-16 ចំនួន៤គ្រឿង។ ក្រសួង បន្ថែមទៀតថា កាលពីថ្ងៃសៅរដដែលនោះ ក៏មានយន្ដហោះចម្បាំងរបស់ចិន ចំនួន៤៣គ្រឿង និង នាវាចម្បាំង ចំនួន៩គ្រឿង បានធ្វើសកម្មភាព នៅក្បែរកោះតៃវ៉ាន់។ ខ្សែបន្ទាត់កណ្ដាល នៃច្រកសមុទ្រតៃវ៉ាន់ គឺជាតំបន់មិនផ្លូវការមួយ ដែលពុះខណ្ឌចែក រវាងចិន និង តៃវ៉ាន់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcHfZ5lO4qEf3l74mngmMHR0Qdwh-HJPgdXAYTmayW55SqkVNiqBUX9WZeZLQGm5OGr1HuzSg1ybZ6hwS5skD7PXqKHmIRMyUzCPS6jqViTO_X4zrrfGNrMYVyew0MFyw8_GmSdGvsErNYvQVLa6AlNNZcayAS80FzZgsSswjfXAzGm4H6AQfUhEUslA/s863/photo_2022-09-12_10-35-20.jpg