ប្រទេសឥណ្ឌូណេស៊ីភ្ញាក់ផ្អើលទៀតហើយ! ក្រោយរញ្ជួយដីចំនួនបីដងបានអង្រួនយ៉ាងខ្លាំង រហូតដល់ ៦.២ រ៉ិចទ័រដែលមានជម្រៅត្រឹមតែ ១៥ គីឡូម៉ែត្រប៉ុណ្ណោះ។
នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ សារព័ត៌មាន AFP បានរាយការណ៍ថា ការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា មានការរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ ជាមួយនឹងចំណុចកណ្តាលរបស់វានៅភាគខាងកើតនៃទីក្រុង Abepura ក្នុងខេត្ត Papua ប្រទេសឥណ្ឌូនេស៊ី ប្រហែល២៧០គីឡូម៉ែត្រ និងជម្រៅ ១៥ គីឡូម៉ែត្រ កាលពីព្រឹកមិញនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxO-igYn7Nq_w5Tdntzpmmmo_O6WSTWmuHh0GycU4H6hAj4f2PSlWtgpxyXbkzVEOuJHRVbCvYsufAMQBAr7x1PQ4ToF2xAHQdKC0gxUCI1Ar5OhhT3by48AXGLsiQNKkMScwO4OApH_dOFAE1kg4M2x9AvnWrIm2oOKJSxnIQRBpJHy75V9qND1xEYQ/s800/photo_2022-09-10_14-19-31.jpgក្នុងនោះមិនយូរប៉ុន្មានក៏ស្រាប់តែ ការរញ្ជួយដីលើកទី២បានកើតឡើងដែលមានកម្រិត ៥.៨រ៉ិចទ័រ និងមានរលករញ្ជួយទី៣មានកម្រិត ៥.៩រ៉ិចទ័រ ក្នុងជម្រៅ ៣២គីឡូម៉ែត្រ។
ជាមួយគ្នានោះការិយាល័យឧតុនិយមអាកាសធាតុ បានបញ្ជាក់ថាដំបូងឡើយពុំមានរបាយការណ៍នៃការស្លាប់នោះទេ ប៉ុន្តែបានព្រមានថាអាចនឹងមានទំហំធំនៃការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និង សម្បត្តិសាធារណៈច្រើន។
គួរបញ្ជាក់ផងដែរថាប្រទេសឥណ្ឌូនេស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះរញ្ជួយដី ខ្លាំងបំផុតក្នុងពិភពលោក ដោយគិតត្រឹមខែមករា ឆ្នាំ២០២១ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័របានវាយប្រហារខេត្ត Sulawesi មនុស្សជាង ១០០ នាក់បានស្លាប់ និងរាប់ម៉ឺននាក់ទៀតគ្មានផ្ទះសម្បែងស្នាក់នៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0qwEZfMrDCOT6HPzGigKEKbi5bg8sz2iB5dz2FtZfsHcy9k2U2_M2xXamKIW8qfcU6NLD_zrCRlueJHiQh44gzlUY7vXoAg9RbQA1As38EKlHYzObATGjZDibM6ie94BstWyN5aMthi5AiH6bdRFx_C0Yz5K8ml7DWPbYl6YM4Cbr1iak21O68r1A3w/s800/photo_2022-09-10_14-19-32.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcD4_4Pf6paD7qOXMQTw9PyW4TvQ-hHzzBJDVHJmO-bcTxCVec9JX9gHFXlekxdmjz2GfBd4MaBDUXsgK9E9JVKCNKm7CHU_OexcQ-ZmOawGSO3H8cSr-bzSNMgSROSw0kHpoj22ble76gjIZkAGXaB4hvA3Ghp1oftZ2Coi3QN0rz8oE1JHaX421Gnw/s1200/photo_2022-09-10_14-19-41.jpg