កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា បុរសអ្នកលក់គុយទាវក្នុងហាងនៅប្រទេសវៀតណាមម្នាក់ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួនក្រោយពីគាត់បានធ្វើត្រាប់តាមកាយវិកាមេចុងភៅដ៏ល្បីល្បាញលើពិភពលោកមួយរូប ដោយគេបានចោទប្រកាន់បុរសវៀតណាមនោះថាធ្វើតាមក្នុងន័យចំអកឱ្យ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៅប្រទេសវៀតណាម ដែលតែងតែទទួលទានសាច់អាំងស្រោបមាសតម្លៃរាប់ពាន់ដុល្លាររបស់មេចុងភៅដ៏ល្បីរូបនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm3Qz5gBdYbY7lmQ2q58oqa99gGVPkNMpHM5VeQYWIsQ4cXpqpz4rB-M6rkYuNjSL2LE_Z_rEO3YYOLQ1glOmNs5Y-RSEp74SQ7BOC7Cc-k4-dZroZ3kRlLrKKvHUwBAMBmBuvpqIaevOfyCs0xA1E1B-wzvzBX_VVhMQwL8h_wst4Ei1pDAC7DtUieA/s750/photo_2022-09-10_11-44-32.jpgលោកBui Tuan Lam ដែលគេស្គាល់ថាជា “Onion Leaf Bae”អាយុ ៣៨ ឆ្នាំបើកហាងលក់គុយទាវសាច់គោក្នុងទីក្រុង Da Nang ក្នុងស្រុក Hai Chau ប្រទេសវៀតណាម។ ក្នុងនោះគាត់ធ្លាប់ត្រូវបានប៉ូលីសកោះហៅនៅឆ្នាំកាលពីឆ្នាំ២០២១ បន្ទាប់ពីគាត់បានបង្ហោះវីដេអូតាមប្រព័ន្ធអនឡាញអំពីខ្លួនគាត់ដែលធ្វើត្រាប់តាមមេចុងភៅល្បីឈ្មោះលោក “Salt Bae” ដែលធ្លាប់បានបម្រើសាច់អាំងដ៏ថ្លៃដល់មន្ត្រីរដ្ឋាភិបាលវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijKlhRk8sYMFcnOp9fx_APltakXMa5PebvkRZMSBP3EVgMyKJCS2xTmTa_cXNRnJGtlu1Nhet-7VLz_lftCe62TFXZT0p537JaGIPGfi2otIFl1IlDOqsa7QpT2VIoH3TUaTTEwY-_8nsedJfSNg9p1fC3oqeom5FBl2SYBOOCyVXd6LEJ2UploNAYdQ/s278/photo_2022-09-10_11-44-58%20(2).jpgក្នុងវិដេអូនោះបានធ្វើឱ្យ្នកនិយមលេងអ៊ីនធឺណិតចោទសួរថាតើបុគ្គលិករដ្ឋាភិបាលមានលទ្ធភាពទិញរបស់ប្រណិត ដូចជាសាច់អាំងដែលមានតម្លៃរហូតទៅដល់ ២,០០០ ដុល្លារជាមួយនឹងប្រាក់ខែសមរម្យរបស់ពួកគេយ៉ាងដូចម្តេច?
ការបង្ហោះពីកាយវិការត្រាប់តាមមេចុងភៅ Salt Bae អាជ្ញាធរក៏បានព្រមានគាត់កុំឲ្យប្រមាថមេដឹកនាំវៀតណាមដោយបង្ហោះវីដេអូជាប្រចាំលើបណ្តាញសង្គមដែល « បំភ្លៃគោលការណ៍ណែនាំ និង គោលនយោបាយរបស់បក្ស និងរដ្ឋផ្សព្វផ្សាយ សកម្មភាពប្រឆាំងបក្ស និង រដ្ឋវៀតណាម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0N7uLcgv81WpZ95RAehNKeIcG8DK2TMe7F8zf_LZSZ10lDZ8V1ic0m6Xxv7Kt7eC64WOwvBQuidH4HUjYY7XfgmzRDDKSD_L2pdx1jS0XslRe-SwlPORGcoGnrrYPsDUXlZQrlGPol-5V_EmtNrTUjBrd0LaSP6YSLXel6cu3gcROjPK0tQ1Wqep_mQ/s480/photo_2022-09-10_11-44-58.jpg
ទោះជាយ៉ាងណាលោកBui Tuan Lam ត្រូវបានគេចោទប្រកាន់ពីបទឃោសនាប្រឆាំងនឹងរដ្ឋចំពោះខ្លឹមសារតាមអនឡាញរបស់គាត់ ដែលប៉ូលីសបាននិយាយថា លោកបានបំភ្លៃគោលនយោបាយរបស់គណបក្សកាន់អំណាចរបស់ប្រទេសវៀតណាម បើទោះបីជាលោក Lam ធ្លាប់បានបដិសេធថាមិនបានចំអកឲ្យរដ្ឋមន្ត្រីនោះក៏ដោយ។
យ៉ាងណាមិញាលពីថ្ងៃពុធកន្លងទៅលោក Lam ត្រូវបានគេចោទប្រកាន់ពីបទបំពានមាត្រា ១១៧ នៃ ក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាមដែលហាមប្រាមការ បង្កើត រក្សាទុក និង ផ្សព្វផ្សាយ សម្ភារ និង វត្ថុនានា ប្រឆាំងនឹងសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmbwo0t375T_YPQCxu3SpQBQ1fkIUOdrju1dizdfK55XvPJD894Q03Dj5m24fgEmHYvAq9_zFKakvkn1FTrPNU_DMAH9rPZWVEgIuifRt8tM69aaEZqFd8fbUWCAieFuOqhwbE_obm71QcgOZp5tzwyn8gxBdUAZ4HdYRvWZjNtjVee2sWJ1kNkZgwzA/s1212/photo_2022-09-10_11-44-30.jpg