រាជធានីឡុងដ៍៖ ចក្រភពអង់គ្លេស បានសម្រេចជ្រើសរើសលោកស្រី រដ្ឋមន្រ្ដីក្រសួងការបរទេសរបស់លោក បូរីស ចនសុន (Boris Johnson) ជានាយករដ្ឋមន្រ្ដីថ្មី ចូលមកដឹកនាំប្រទេសមហាអំណាចលោកខាងលិចមួយនេះ ហើយមេដឹកនាំថ្មីរបស់គណបក្សអភិរក្សនិយមរូបនេះ នឹងលុបចោលពន្ធថ្មី និង ការបែងចែកថាមពល ចំពេលអតិផរណា កំពុងតែកើនឡើងខ្លាំង។What Are the Chances of Liz Truss Becoming the Next Prime Minister of the  UK?

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៦ ខែកញ្ញា ថា លោកស្រី លីស ត្រាស់ (Liz Truss) មេដឹកនាំគណបក្សអភិរក្សស្តាំនិយម បានចូលខ្លួនមកជំនួសតំណែងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បន្ដការដឹកនាំពីលោក បូរីស ចនសុន (Boris Johnson) កាលពីនៅថ្ងៃអង្គារ។ លោកស្រី Truss ត្រូវគេគិតថា នឹងក្លាយជាមេដឹកនាំទី៤របស់ប្រទេសមហាអំណាចលោកខាងលិចមួយនេះ នៅក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ។ លោកស្រី បានសន្យាថា នឹងដោះស្រាយវិបត្តិការចំណាយច្រើន លើជីវភាពប្រចាំថ្ងៃ ខណៈតម្លៃថាមពលកើនឡើងខ្ពស់ ក្រោយការផ្ទុះសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ទោះជាយ៉ាង លោកស្រីនាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស មិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ អំពីរបៀបដែលលោកស្រី នឹងដោះស្រាយបញ្ហាតម្លៃថាមពលឡើងខ្ពស់នោះឡើយ ខណៈលោកស្រី បានកំណត់ អំពីការគ្រប់គ្រងវិបត្ដិអតិផរណា ដែលកំពុងតែឡើងខ្ពស់ ជម្លោះការងារ និង ប្រព័ន្ធថែទាំសុខភាពដ៏ភាពតានតឹង។Queen appoints Liz Truss as UK's prime minister | Politics News | Al Jazeera

ចក្រភពអង់គ្លេស អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ បានស៊ូទ្រាំនឹងការធ្វើកូដកម្ម ពីកម្មករ ដែលបានរំខានដល់កំពង់ផែ រថភ្លើង និង វិស័យឧស្សាហកម្មជាច្រើន ចំពេលមានវិបត្តិការចំណាយលើជីវភាពដ៏អាក្រក់បំផុត នៅក្នុងប្រទេស នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ និង វិបត្តិសេដ្ឋកិច្ច ដែលបន្ដអូសសន្លាយ រយៈពេលយូរ៕