រដ្ឋធានីតេអ៊ីរ៉ង់៖ ស្របពេលស្ថានការណ៍នយោបាយកំពុងភាពតានតឹង រវាងរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ និង ក្រុងវ៉ាស៊ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងតែជាប់គាំង ផងនោះ កងទ័ពជើងទឹករបស់ប្រទេសអាស៊ីខាងលិចមួយនេះ បានចេញមុខ មកអះអាងពីការរឹបអូសនាវាគ្មានមនុស្សបើក ឬនាវាដ្រូនរបស់សហរដ្ឋអាមេរិក ជាបន្ដបន្ទាប់ ក្នុងរយៈពេល១សប្ដាហ៍នេះ នៅតំបន់សមុទ្រក្រហម។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២ ខែកញ្ញា ថា នៅក្នុងរយៈពេល១សប្ដាហ៍កន្លងមកនេះ មានសេចក្ដីរាយការណ៍ថា អឺរ៉ង់ បានចាប់នាវាគ្មានមនុស្សបើក ឬនាវាដ្រូនរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ប៉ុន្ដែប៉ុន្មានម៉ោងក្រោយមក ក៏ដោះលែងវិញ។ នេះក៏ជាឧបទ្ទវហេតុលើកទីពីរ ខណៈការចរចា ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ក្រុងតេអ៊ីរ៉ង់ កំពុងតែជាប់គាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu9wGY-CFkMh2FxwKK8kkYHtZ7s1QpOtjqmuVVR0Bl4wOZ-VHsEgrOKyuMsTfBG1Y7LPQMqRoLbf7UiaUTN0WSkzy7CgFaUzM_-NwMk5wMvZqN2wjLw0DDBlFa4Kw52i_X58ykCOtZLqcFdqQeyva-9tak_Vl6NcJ_ab0jxlNla2kBN5LVs63r6yZOSw/s834/photo_2022-09-03_11-02-53%20(3).jpg

បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ ថា កងទ័ពជើងទឹករបស់អ៊ីរ៉ង់ បានចាប់នាវាដ្រូនបើកលើផ្ទៃទឹករបស់សហរដ្ឋអាមេរិក ចំនួន២គ្រឿង ជាលើកទី២ នៅតំបន់សមុទ្រក្រហម ប៉ុន្ដែក្រោយមក ពួកគេក៏បានដោះលែងវិញ។ អឺរ៉ុង់ បានចោទប្រកាន់ថា នាវាគ្មានមនុស្សបើក ឬនាវាដ្រូននេះ អាចនឹងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពដែនសមុទ្រ ហើយនេះក៏ជាឧបទ្ទវហេតុលើកទី២ នៅក្នុងរយៈពេល១សប្ដាហ៍នេះ។

បណ្ដាញទូរទស្សន៍ រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ កាលពីថ្ងៃសុក្រ ថា នាវាចម្បាំងចាម៉ារ៉ាន (Jamaran) របស់កងទ័ពជើងទឹកអ៊ីរ៉ង់ បានរឹបអូសនាវាដ្រូនទាំង២គ្រឿងនេះ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ការនូវគ្រោះថ្នាក់ អាចនឹងកើតមានជាយថាហេតុ ក្រោយការចេញនូវការព្រមាន ដល់កងនាវារបស់សហរដ្ឋអាមេរិក ព្រោះផ្លូវដឹកជញ្ជូនអន្តរជាតិ ត្រូវតែធានាពីសុវត្ថិភាព បន្ទាប់ពីនាវាដ្រូនទាំង២នេះ ត្រូវបានដោះលែង នៅក្នុងតំបន់សុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX6GTrQmM_fWBkNAqPyKUajdmXjS-f5oUo9vzVVsSCGhDV2XUuUj2fdmeFufounIKrefxvhYkUVVODmWQ6Y69Jn2qpeOCXppSeHJxQG4Xr7QgxI_PxTglP3d5W9QJHbRUwpef8f-ZOzSBeKyNKEn-Ybpc3JzhB-jCYqtjfCmeeted_dFKcQ_MDFn696Q/s838/photo_2022-09-03_11-02-53.jpg

លោក ទីម៉ូធី ហាវឃីនស៍ (Timothy Hawkins) អ្នកនាំពាក្យ កងនាវាចម្បាំងទី៥របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក មានមូលដ្ឋាន ប្រចាំនៅតំបន់មជ្ឈិមបូព៌ា បានទទួលស្គាល់ថា ឧបទ្ទវហេតុនេះ បានកើតឡើង កាលពីថ្ងៃសុក្រ ទី២ ខែសីហា។ ប៉ុន្ដែអ្នកនាំពាក្យរបស់កងទ័ជើងទឹកសហរដ្ឋអាមេរិក រូបនោះ មិនបានផ្ដល់ព័ត៌មានលម្អិត ដល់ទីភ្នាក់ងារសារព័ត៌មាន AP នោះឡើយ។

បើតាមក្រុមមន្រ្ដីយោធាសហរដ្ឋអាមេរិក បានឲ្យដឹងថា ឧប្បត្តិហេតុដំបូង បានកើតឡើង កាលពីថ្ងៃអង្គារ ខណៈកងឆ្មាំបដិវត្តន៍អ៊ិស្លាមប៉ារ៉ាយោធាអ៊ីរ៉ង់ (IRGC) ដែលមិនមែនជាកងទ័ពជើងទឹកធម្មតា បានចាប់នាវាគ្មានមនុស្សបើក ឬនាវាដ្រូនសមុទ្ររបស់សហរដ្ឋអាមេរិក នៅឈូងសមុទ្រ ហើយព្យាយាមអូសយកនាវាដ្រូននោះ ទៅឆ្ងាយ មុននឹងដោះលែង ខណៈកងនាវាចម្បាំង និង ឧទ្ធម្ភាគចក្ររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ចូលជិតពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj52ZwtumQpVot7P3RYai7gpQkBsvVyQsQTHSTXKrhNejhN4ems7HIIY19FaJL-nhOMd3-XznKPms7vJNWAksvc1mUnadCokWAtaMXLFABQAOIRIe5gja8Km10k1282cZMprw-lCb_C_1eUF0o0CAAK-SuTrTzsbuHlqtqayuyA6PWSxbrK4yYZEOm57g/s1000/photo_2022-09-03_11-02-53%20(2).jpg

កាលពីថ្ងៃអង្គារ នាដើមសប្ដាហ៍នេះ ក៏ជាលើកទី១ ដែលនាវាដ្រូនថ្មីរបស់កងនាវាចរណ៍ទី៥របស់សហរដ្ឋអាមេរិក ត្រូវបានកំណត់គោលដៅ ដោយកងទ័ពជើងទឹករបស់អ៊ីរ៉ង់។ កងនាវានេះ ទទួលខុសត្រូវ នៅក្នុងតំបន់ឈូងសមុទ្រ រួមទាំង ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់ នៅក្នុងការនាំចេញប្រេង ប្រហែល២០ភាគរយ សម្រាប់ការផ្គត់ផ្គង់ដល់លើពិភពលោក៕