នៅថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន ​ហនុមាន​ ប៊ែវើរីជីស ​ឯ.ក បានរៀបចំកម្មវិធី “សម្ពោធដាក់អោយដំណើរការជាផ្លូវការ ឧបករណ៏វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា”  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកា ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស​ និង អ្នកគ្រប់គ្រងជាន់ខ្ពស់ ព្រមជាមួយការចូលរួមពីមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ​ ​និងភ្ញៀវកិត្តយសជាច្រើនរូបផងដែរ។

ការរៀបចំកម្មវិធីនេះឡើង ក្នុងន័យចូលរួមអនុវត្តន៍ ការដាក់ឲ្យប្រើប្រាស់ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈ      គ្មានជាតិសុរា យោងតាមប្រកាសលេខ ០១០ សហរ.ប្រក ស្តីពី កាតព្វកិច្ចដាក់ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសក្នុងស្រុក ដែលចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្រុមហ៊ុន ​ហនុមាន​ ប៊ែវើរីជីស ​ឯ.ក​ បានស្ម័គ្រចិត្តធ្វើការតម្លើង ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ចាប់តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ គឺជាក្រុមហ៊ុនគំរូក្នុងចំណោមក្រុមហ៊ុនផ្សេងៗទៀត ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការតម្លើង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFOqtrEqqmZY_t8J7qq9VBiu-wx-mN9aMpBuHPrW0XonGeMGLZHYjrVzIkGA6kB_bYgdaBbOpjg1B1lvKhFFFMyDcb7djFnSHK24PLmwz5fHSsUrBZtr74aUresDwwf29HRI6HU40E0rbR3bKfoNswH9LViPXlyjJmXgBsP-O8AttqEO0oXSiklvPm/s6000/IMG_1683%20(2).JPGលោក Chas GESCHKE អគ្គនាយក នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីសបានមានប្រសាសន៍ថា៖ ក្នុងនាមជាក្រុមហ៊ុនផលិតភេសជ្ជៈថ្មីមួយ យើងមានចក្ខុវិស័យនិងការប្តេជ្ញាខ្ពស់ក្នុងការធ្វើ ជាក្រុមហ៊ុនផលិតភេសជ្ជៈ ដែលឈានមុខក្នុងការអនុលោមតាមច្បាប់ដែលតំរូវដោយរាជដ្ឋាភិបាល និងធ្វើជាគំរូដ៏ល្អ ផងដែរ។ សូមបញ្ជាក់ថាចាប់តាំងពីអគ្គនាយកដ្ឋានពន្ធដារបានធ្វើការប្រកាសនិងណែនាំឱ្យបំពាក់នូវឧបករណ៍ថ្មីនេះតាមបណ្តាក្រុមហ៊ុនសហគ្រាសផលិតភេសជ្ជៈទាំងអស់ក្នុងប្រទេសកម្ពុជា។​ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានស្មារតី និងឆន្ទៈខ្ពស់បំផុតក្នុងការចូលរួមអនុវត្តច្បាប់នេះ ដើម្បីធ្វើជាក្រុមហ៊ុនផលិតភេសជ្ជៈគំរូឈានមុខគេតាំងពីការ ចាប់ផ្តើមមក ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnecPwZgFV6isW0JwSjg9nksF6bb2saCtt7APyQwNfmeZnNTH3Zf43AWMyRhKWFpUExq2zpl4b1cIHxB91ca_ctbjLA2IoTU-m58zMW8qhte9whhVF8SYBGMxcnNRwEHs4sQIMpQX2h1TdcNj5jgcqRihMSG3y0ZteYLWp9Ew2soc2SkALEvdRqABW/s5292/IMG_1689%20(2).JPGស្ថិតក្នុងពិធីសន្និសិទកាសែត លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកា ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា: “ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ស្ម័គ្រចិត្ត និងចូលរួមយ៉ាងសកម្ម ជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការអនុវត្ត ការតម្លើងឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ក៏ដូចជាការចូលរួមពង្រឹងនូវតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យភេសជ្ជៈនៅកម្ពុជា”​។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYevy2gEoAXuZ5vGEEdZYQEPu8qkYRGW00TBRINBtEO4pFCXTfmYKH_2khLK2jZvxiEMlAN7_gMODGn8CteJrEKjQfzikQg1s4IoEwwNUVGRBXkPKWJ0yMuzRXBlJwDdAERhME5kjKzlXS9Dl0mTyZhWsZFmfzDB6nXcRD2GEVCfaXxZY02Cn5s54-/s6000/IMG_1690%20(2).JPGឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវ ខៀវ សស៊ីលៀប​បានចែករំលែកដែរថា៖ “សំរាប់នាងខ្ញុំ ឈានចូលទីផ្សារក្នុងកាលៈទេសៈដែលកំពុងមានការប្រកួតប្រជែងខ្លាំង មិនមែនជារឿងងាយស្រួលនោះទេ យ៉ាងណាមិញនាងខ្ញុំសំលឹងឃើញឱកាសនៅមាន ដោយយើងយល់ពីតំរូវការទីផ្សារច្បាស់លាស់ និងជឿជាក់ថាអតិថិជនកំពុងរង់ចាំគាំទ្រនូវផលិតផលខ្មែរ ដែលមានគុណភាពពិតប្រាកដ ជាផលិតផលដែលធ្វើឲ្យយើងទាំងអស់គ្នាមានមោទនភាពក្នុងការណែរនាំដល់មនុស្សបន្ត”។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIl270_zwqBxmUsRep5mnTtunqMj1VjW1qL2dZZbBqKuTYID0GVhs9J6EsDF4H6pccjgyZ12XcaS_zqDcGQKgB-VSTgdWuMzn-DJ7ki4i0vRpmPXDmOsrZPc-TLk931m2rcWkUeSrzLWRqSSHpjGlKBosla-ICauey7nAA3U3O51_wedsu9mEHfdbO/s5549/IMG_1691.JPGយ៉ាងណាមិញ ការដែលបង្កើតក្រុមហ៊ុននេះឡើង ​គឺនាងខ្ញុំបានគិតគូរយ៉ាងលំអិត និងច្បាស់លាស់ ក្នុងគោលដៅរួម​ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ ពង្រីកវិស័យឧស្សហកម្មនៅកម្ពុជា ជាពិសេសគឺបង្កើនការផលិតក្នុងស្រុកឲ្យកាន់តែរីកចំរើន ក៏ដូចជាគោលបំណងចំបងរបស់នាងខខ្ញុំគឺចង់ចូលរួមចំណែកក្នុងការបង្កើតការងារដល់កូនខ្មែរឲ្យកាន់ច្រើន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHt_08HT9StgQ56ZXNnoN4roq4g3yKWM7Fg-ffRcOM7vc4aVttt3TvJjMd-OayBtCVQB4gJKitiFdG02EJaAo5R9N_hbm3YD6Vg3__dPT6XfZi7ltdPCe3rqAjQJ5WIB5EkmaZ0Pz-AqmNy3mc_gIzXxvZgdR6vJ6H-jptA6Ktts1mI90t4w00VXPT/s5580/IMG_1696%20(2).jpg​ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម គង់ វិបុល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការនាំយក និងប្រគល់ជូន លិខិតសសើរដល់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលជាក្រុមហ៊ុនគំរូមួយក្នុងស្រុក ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការស្ម័គ្រចិត្តធ្វើការតម្លើង ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6ZlELO-H-Aun_YoBp2G34lHCRS8h8sSAGD_GfGSCZT-ZWIuouDGtamryiCIIXyz5Ofq4IQwAtMbD_qlORn7iKJ9-46LMo-zu3r2NU7g7bPDj4KB-pcy6UeFKNpCBlqFWcWDAHxIOGbXTn8q9EJJ6cP67MtjZ4vDjD7rh3JWiFIff2zAwMaIP_wHpI/s5646/IMG_1697%20(2).JPGក្នុងនោះផងដែរ​ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថាៈ ថ្ងៃនេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានសម្ភោធដាក់ឲ្យដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរ នៅគ្រប់ខ្សែសង្វាក់ផលិតកម្ម នេះគឺជា ការចាប់ផ្តើមអនុវត្តរបស់ក្រុមហ៊ុនក្នុងស្រុកថ្មីមួយទៀត តាមសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPxsDelBPPZYJQ_K-g9CzV2AJc9Qwj6QEpDHMn05fCAz98HVUv7dN5sgf-CC0l9kJY5VFUHzW5bs7WDt7jlAiDIyrGan3m5xWtHtG-wztay4hqxi6CPJlfJN6EpAuL7JzcRcu3cI5OIcbc10XM5WsdpUVcKQdUhK1mzrvZB9DC1CPQjMMcAmPNTMSM/s5754/IMG_1701.JPGឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថាការបំពេញកាតព្វកិច្ចនេះ បានឆ្លុះបញ្ចាំងអំពី អភិបាលកិច្ចសាជីវកម្ម ដ៏ល្អប្រសើររបស់ក្រុមហ៊ុនផ្ទាល់ និងជាគំរូល្អ សម្រាប់សហគ្រាសដ៍ទៃទៀត ក្នុងវិស័យផលិតស្រាបៀរ និងភេជ្ជៈ គ្មានជាតិសុរា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLnz-KBvzzUsxkaOcaOIv9Yg2NLXKcTrlW1Wyzw40dwpt27jczWP11VuLHAjSUj3dXCgkG_F1k0VVoKGYfWrYyrq6VPHP9R3G8auE1eUPjh926yXAjdy_Z4Lteg7OUhgWkvKQRFKNuvsbdAvSMS6R5V3UvqMpoVC3tOwb2JD4NXiik-9y0TqfsiaHl/s5599/IMG_1698.JPGឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គង់ វិបុល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ដែលជាក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុក វិនិយោគដោយជនជាតិខ្មែរ ដែលបានកៀរគរទុន​វិនិយោគក្នុងស្រុក មកវិនិយោគដើម្បីសាងសង់ និងរៀបចំដំណើរការផលិតស្រាបៀររបស់ខ្លួន ក្នុងអំឡុងពេល ដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ១៩ ដោយមិនរាថយ បានសម្ពោធដាក់ឲ្យដំណើរការ ឧបករណ៍វាស់ចំណុះ ស្រាបៀរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្ម។ លើសពីនេះឯកឧត្តម គង់ វិបុល ក៏បានកោតសរសើរផងដែរ ចំពោះទំនើបកម្មន័យក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ក៏ដូចជាគុណភាពខ្ពស់ ស្រាបៀរហនុមានដែលក្រុមហ៊ុនបានផលិត​ និងចែកចាយលើទីផ្សារនាពេលកន្លងទៅនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMenzC5Omh0qytzm9uD5o01vHcHrMb9_H23oE1yL0l2UTSribgwGP_NYuNXjIbhSdbaCTgGP5vg_AWxbIxKtTHwFYiKPyjUWpy_ZAH823unsGvR2n7-q0Xg1vWGTKQUvwJV8Lj64-u5Gji0loE1S6dPU8TMMj2I91Re7bgW46yqXZ-jBPUEwy5VbCq/s6000/IMG_1699%20(2).JPG

ឯកឧត្តម គង់ វិបុល បានបន្ដទៀតថា ពិតណាស់ការចូលរួមសហការអនុវត្តយន្តការនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំង អំពីអភិបាលកិច្ចសាជីវកម្ម (Corporate Governance) ដ៏ល្អប្រសើររបស់ក្រុមហ៊ុនផ្ទាល់ និងជាគំរូល្អ សម្រាប់សហគ្រាសដ៍ទៃទៀត ក្នុងវិស័យដូចគ្នានេះ ក៍ដូចសហគ្រាសទូទៅ និងជាការរួមចំណែក មិនអាចខ្វះបាន ពីវិស័យឯកជន ដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងរីកលូតលាស់ នៃ សេដ្ឋកិច្ចកម្ពុជា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBrPCp2kTqFzuWqYKpAPIHelhYzInMNCOFHnvhovVySYUv1zwLtuqW-5Okp_S1e4MuILSnyvUMXyC88Fu9p23K2GoiD8yNt_qtcKOISAjXtBr8llWI11BiYkoRI9co5_l0zWG_oWQ_m0JuRBwiS9yuegvICL73HEs3RwJ3HeLANtCXtypFZnlkZ6Gm/s5706/IMG_1703%20(2).JPG ​ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើបទបង្ហាញនូវខ្សែសង្វាក់ផលិតកម្ម របស់ខ្លួនជូនដល់  គណៈអធីបតី និងភ្ញៀវកិត្តិយសបានទស្សនា។ ចំណុចពិសេស ដែលធ្វើអោយ ស្រាបៀរ ហនុមាន ពិតជាមានភាពវិសេសវិសាល គឺរសជាតិឈានមុខរបស់ ស្រាបៀរ ហនុមាន ដែលត្រូវបានផលិតយ៉ាងសម្រិតសម្រាំង ស្របតាមស្តង់ដារអន្តរជាតិ​ ដោយអ្នកផលិតស្រាបៀរដែលមានបទពិសោធនិងជំនាញច្បាស់លាស់លំដាប់ពិភពលោក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh63S3ZaJnoDwzbIKSRBEu5DcR7OPUAmVk--8Ko4G8du3CSmrbILXdlbGkqNncZ8NrDYSs38mLPw9Nws-t7PiUdotK08-Hkc1ngucwR9dAbWJVlm0F_Y7cvq8cPb9VGQXf8guYqN1XGiHSQXRJZAfmaW2JPrM-06hdiE_MREE4YCk0oQWDknXusTpOH/s5109/IMG_1704.JPGភ្ញៀវកិតិ្តយសដែលមានវត្តមាននៅទីនោះ បានធ្វើការកោតសរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាង ល្អឥតខ្ចោះនៃការផលិត ស្រាបៀរ ហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការវេចខ្ចប់ ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារ ដើម្បីធានាបាននូវគុណភាព មុននឹងចែកចាយទៅលើទីផ្សារ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG6syMPsMPTtIxh4OLV9Q2x3CwVbtqQk3VajkAXkEzKccWKvfRTov2PUfs11UHod-DHqNs9ASvRsNGzP_vDhqeasH66xHqzzM_S7bnpGxvdcQ49v2Y-6Aw8gzUwsXpGtLbYp0eUD7H7zKxnI3qQ-Kztz39GjRrYRP0Gaa0WHtntvS7xeRAYLl5ElzI/s5410/IMG_1705.JPG

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGXGwKs26bR3o0QGHXHuHcXsfdMSO8eFgqQuQ_OiHIHoy9qsKp3ZD0tR2GLBq0xzPgNg3QFaQLdzt6YwgEI23pYbYaN_y6QQDqGO-CzaVxfaeaYknBZ2QecKRc3MNbm-t-ilKsuwQvcUMzPv-x0oy9HFH0vW720nRtNgNY2sgOMNVF2knB0hYLySmb/s6000/IMG_1706.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGXGwKs26bR3o0QGHXHuHcXsfdMSO8eFgqQuQ_OiHIHoy9qsKp3ZD0tR2GLBq0xzPgNg3QFaQLdzt6YwgEI23pYbYaN_y6QQDqGO-CzaVxfaeaYknBZ2QecKRc3MNbm-t-ilKsuwQvcUMzPv-x0oy9HFH0vW720nRtNgNY2sgOMNVF2knB0hYLySmb/s6000/IMG_1706.JPG

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBk1jYqXZD4hqrTzqVL1ipTi_2AqG5BRp_h6db7iebFEngmel_XfrvdDrEsCJOb7uzQK_2RKkRIJXE5rVvAxl46g9KQxlNaTZ8LgQB_G-489k-pkbSAQjI4iBaG6TzSkoJJ6fMOHDHfi_nIqePZW4AEcn1qJUqusTfbGsML0e03ifFBHlpy-3k-PPB/s6000/IMG_1708.JPG

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicc09-NRzF068P3fB6dZR3Rh1wo6krEL3bc9W3x6m4UcTTtH40bUtV2DZEUWYKqnYBPcV0JAHdVEcC0tCYrcvGPOU9a4lgUoM4rnUAeBhLQmWvJyMUvlv0son47S7KxMd2oSX01B5IM0nQojhEJeNtm_Lb0MttHKaUZNHibGPzus-D_Iybv11KZ29d/s5780/IMG_1709.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ-ByUE57BpCsD-AH4XflItRbZZnIU5yfiPYUVtCtKRJGvtX0DR9O5dhkVO15bWg0EiIIhj1pFLVZ2uGoqlJyFxp89hkRE3PnFjFCLOwJfLw8h4joNEANIrvzHtGL9Hl8ZyL8oJw396YZPv9uJaZjrOrcLycMmTZOCvN1CL9B34rw--F9va9bmtUwZ/s6000/IMG_1710.JPG

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUb6FxSHio15ZRgWEHeiClsxCjbF3vuA7lpO2EpQE3M9y-CMoOtsQpF7IeVIk7eq6C971_lGsxjdiqQr6rRZH5jMjCcN9LQihQXKXR4MnyqwUD0KNqii23OWFRq1EeUZnoa7ZpPJE8fbE2pO5b4UHUPwoYqT96ESKXFPcWPIQpblzQJ3GgPbCOxDKf/s4374/IMG_1720.JPG

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSofifX1kWBNvI1sjkinFUSggXFISqlsFEY8Xmip1AQtE_RbJMbHXBTYtCOJsWmJNe2TCv7DHFWubzIDSjofuMSrZzUoewfOUtP4BxNruSOsxBd_n8apVlITcCMTQ-A_QK2cTmqNJHSdhCESoNM08yCJ-WhvCN2N9Yq0dIdbQHOfTTHib-s_QldDko/s6000/IMG_1719.JPG

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5wJ0M5eMOlkhovPLkT6mw2WD7_49xIyBkya4IGOlCKLkM20hzF85I5E5O3bIwAS2emLkk4k0mBEHLCapA020xzW43iJQ5bEC5kpzzQX2AJdoSvVZmXvW1bSut433DbzhEMPbCH8qGUXpGuJ9TFDF8U9ywgXAlhstXlqs7arQt0-Y_UFFnHxjD559c/s5797/IMG_1718.JPG

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmdq4PS5lsS2hOxI5i8JEBxijMPPMbebJ0ZKGdeqrMe14ucxbh0_uZg_aye00qZFrl19kM6NZb9yZrVZBoZr-Gxo5CTe2a15vQKCkvar0HWAPp4vSqnWP2zjgMSSd5Hc97DAAtDt4omwUv9goclfIXrR-iykTXv5hwa1U-EXRPzbxw2A29xgAXTW8Y/s6000/IMG_1715.JPG

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3kHjisRNWwb-IJPIfdC1Y2j4j0M27UFLReXbq1IMWT6JR4zWQucEbRaM6biL6h0uADDFx5-oCENQLSl0puch-jPqNuqNeT9VLj-KZisO22Ag2_Jtraugcex9-42bWuDgn3TyoQx2MauZLQBN239EhS3n_m3gV24-qLjCrqUJyeXQLZmpF-K1Y72wl/s6000/IMG_1714.JPG

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe6sJT4ySvG0-p9dq5l_B9Ph-hPDh1Z3g-BzaxAl7MzlZ5GZlzlRQVpPKpLtuirHAd-qEMWiKvSkoyuMS27DEYWgAnmlJFWBmo9IjPbBLzu6MOmwP5JMuV91fpnoMQM1EyskMpRm2kdKj0TQkICxnaH5JpxLLilNsN-Ob8qoqkhQz9sqypfBvS3j4q/s6000/IMG_1711.JPG