ប្រទេសថៃ៖ ក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីបានដឹងថាមានស្ត្រីជនជាតិថៃម្នាក់បានជាប់គាំងនៅក្នុងបន្ទាប់ទឹកអស់រយៈពេល៣ថ្ងៃព្រោះតែខូចទ្វារបន្ទប់ ចុងក្រោយគាត់បានយកក្រែមមកសរសេរពាក្យបណ្ដាំ​ទុកលើជញ្ជាំងបន្ទប់ទឹកមុនពេលគាត់បាត់បង់ជីវិត ប៉ុន្តែជាសំណាងល្អត្រូវបានគេជួយសង្គ្រោះបានទាន់ពេលវេលា។

ទាក់ទងនឹងហេតុការណ៍ខាងលើនេះផងដែរត្រូវបានមន្ត្រីប៉ូលិសបានឱ្យដឹងថា ម្ចាស់ផ្ទះដែលជាស្ត្រីរងគ្រោះបានចូលទៅងូតទឹកក្នុងបន្ទាប់ទឹកផ្ទាល់ខ្លួន នៅជាន់ទី៣ ​លុះពេលងូតទឹករួចស្រាប់តែជាប់សោព្រោះតែទ្វារខូចមិនអាចចេញមកវិញបានអស់រយៈពេល ៣ថ្ងៃ ដោយសារតែមិនបានដាក់ទូរស័ព្ទចូលទៅជាមួយ ទើបមិនអាចទាក់ទងរកជំនួយបាន។

ជាមួយគ្នានោះស្ត្រីរងគ្រោះគាត់បានផឹកទឹកម៉ាស៊ីនសម្រាប់បំពេញក្រពះ តែរឿងដ៏សែនអាសូរ និងមានសេចក្ដីអាណិតជាខ្លាំងនោះគឺ គាត់បានសម្រេចចិត្តយកក្រេមក្នុងបន្ទាប់ទឹកមកសរសេរពាក្យបណ្ដាំចុងក្រោយមុននឹងគាត់ស្លាប់ដោយប្រាប់ពីមូលហេតុដែលគាត់ជាប់ក្នុងបន្ទាប់ទឹក និងការស្រែកហៅគ្មានអ្នកបានឮ ព្រមតាំងរាប់ពីការរស់នៅក្នុងបន្ទាប់ទឹកដោយផឹកទឹកម៉ាស៊ីនដើម្បីរស់ មុននឹងគាត់ត្រូវផុតដង្ហើម។

តែជាសំណាងល្អត្រូវបានបងប្រុសរបស់ជនរងស្ត្រីជនរងគ្រោះដឹង និងបានឆោឡោ ព្រមទាំងបាន ប្រាប់ប៉ូលិស ពីការជាប់គាំងក្នុងផ្ទះ៣ថ្ងៃរបស់ប្អូនស្រីខ្លួន ភ្លាមនោះក៏មានប៉ូលីសមកសួរនាំសុំឡើងលើផ្ទះដើម្បីផ្លោះទៅផ្ទះជនរងគ្រោះតែម្ដងដើម្បីជួយសង្គ្រោះ។

បើតាមពាក្យសម្ដីរបស់អ្នកជិតខាងបានប្រាប់ថា​ ពួកគេមិនបានដឹងរឿងថាមានអ្នកជាប់ក្នុងបន្ទាប់ទឹក នៅជាន់ទីបីនោះទេ ព្រោះមិនមានឭសម្លេងស្រែករកជំនួយអ្វីទាំងអស់។

យ៉ាងណាមិញា បច្ចុប្បន្នជនរងគ្រោះដែលជាប់នៅក្នុងបន្ទប់ទឹកអស់រយៈពេល៣ថ្ងៃនោះ ត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យក៏ដូចជាទទួលការសម្រាកព្យាបាលផងដែរ៕ ប្រភព៖ Kkaosod