ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយពីម្ចាស់ជ័យលាភីជើងឯកកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី៤ ដែលបេក្ខជនគ្រោងចំណាត់ថ្នាក់លេខ១នោះ បានទៅលើលោក លីម តិចម៉េង ខណៈ៨០% អ្នកខ្លះ​គិត​ថា ថុ​ល សុ​ភិ​ទិ ក្លាយជា​ម្ចាស់​ពាន​រដូវ​កាល​ទី​៤ ក្រោយ ភិ​ទិ ធ្វើ​បាន​ល្អ​ផ្ទុះ​បទ​មួយ​ចំនួន​យក​មក​ប្រឡង ។ ក្រោយមក បន្ទាប់​ពី​ឆក់​បេះដូង​អ្នក​ទស្សនា​មក​ឃើញ​ថា ភិ​ទិ​លេចមុខ​មាត់​តាម​កន្លែង​ច្រៀង​ខាងក្រៅ​ញឹក​។ ពេល​ខ្លះ​ភ្ជាប់​ខ្លួន​ជាមួយ​បរិយាកាស​ក្រៅ​លើក​បង្ហោះ​ពេញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

យ៉ាងណាមិញយើងបានឃើញមានអតីត​តារាចម្រៀង​លេចធ្លោ សាន ផានិត បាន​បង្ហាញ​ទស្សនៈ​យល់​ឃើញ ហើយ​បាន​បាញ់​ចូល​ដល់​បេក្ខភាព​ប្រឡង​ចម្រៀង​ដ៏​លេចធ្លោ គឺ​បេក្ខជន ថុ​ល សុ​ភិ​ទិ​។ បើ​យើង​យក​មក​វិភាគ ហើយ​អាច​យល់​ថា មាន​ចំណុច​មួយ​ចំនួន​គួរតែ​ពិចារណា។

ដោយជាក់ស្ដែងលោកបានលើកឡើងដូច្នេះថា៖ «វាសនាប្អូនអាចលើសពួកគាត់ទាំងពីរ បើប្អូនចរិកល្អហើយហង្យមាសលើកស្ទួយហេតុផលដែលប្អូនស្រយ៉ុត៖

1 មើលទៅហាក់ដូច High Show រាល់សកម្មភាពក្នុងបណ្តាញសង្គមញឹកញយមុនទឹកផ្តាច់ព្រាត់លើផេកផ្ទាល់ខ្លួន

2 រើសបទខុសមិនដល់សម្ថភាពប្រើសំលេងដែកនៅមានកំរិតវគ្គក្រោយៗមកបន្ទាប់ពីបទ គេងយោលអង្រឹង ក្រៅពីនេះប្អូនមានទាំងអស់ជាកញ្ចប់ហើយដាច់ដោយឡែក ស្រលះល្អណាស់

3 បែកធ្លាយប្អូនចេញតាមហាង ផាប់ ក្លឹប នានា ឡើងច្រៀងបញ្ជេញអោយហ្វេនៗឃើញអោយកាន់តែច្រើនជាងលើឆាកប្រលងថែម តែមហាជនអាចគិតផ្សេងថាមើលទៅដូចប្អូនចូលចិត្តដើរលេងយប់ច្រៀងអនាធិបតេយ្យ មោទនភាព ល។ល

4 បែកធ្លាយពត៍មានលោកឪពុកប្អូន ផ្កាយ២ជាគ្រូសារអភិជន ខុសឆ្ងាយពីតិចម៉េងដូចមេឃនិងដី ពីបង
សាន ផានិត ឯករាជ្យ ៕