ប្រទេសជប៉ុន៖ កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍ពីសារព័ត៌មានរ៉យទ័រ (Reuters) បានឱ្យដឹងថាប្រទេសជប៉ុន កំពុងរៀបចំចំណាយប្រាក់ចំនួន ១.៨ លានយ៉េន ឬស្មើនឹង១,៧៨៤,១៩៤ ដុល្លារ សម្រាប់ពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ (Shinzo Abe) ដែលត្រូវបានគេធ្វើឃាតកាលពីខែ កក្ដដា​ កន្លងទៅ បើទោះបីជាមានការតវ៉ាពីសង្គមស៊ីវិលទាក់ទងនឹងការចំណាយនេះក៏ដោយ។

មហាជនបានជ្រាបរួចមកហើយថាលោក ស៊ីនហ្សូ អាបេ (Shinzo Abe) គឺជាមេដឹកនាំជប៉ុនដែលកាន់អំណាចយូរជាងគេ។ គាត់ត្រូវបានគេបាញ់សម្លាប់ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ហើយប្រទេសជប៉ុនបានសម្រេចចិត្តរៀបចំពិធីបុណ្យសពរដ្ឋជាផ្លូវការនៅ កីឡដ្ឋាន Nippon Budokan ក្នុងទីក្រុងតូក្យូនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ។

ក្នុងនោះពិធីបុណ្យសពនេះត្រូវបានរដ្ឋាភិបាលជប៉ុនបានប្រកាស និងសម្រេចចិត្តថាជាពិធីបុណ្យសពរដ្ឋនឹងប្រើប្រាស់តែលុយរដ្ឋប៉ុណ្ណោះ ដោយរដ្ឋាភិបាលបានត្រៀមទឹកប្រាក់ចំនួន១.៨ លានយ៉េន ឬ ស្មើនឹង១,៧៨៤,១៩៤ ដុល្លារសម្រាប់ពិធីបុណ្យនេះ។

ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងការស្ទង់មតិរបស់ប្រទេសជប៉ុន បានបង្ហាញថា ៥៣ ភាគរយនៃអ្នកឆ្លើយតបបានប្រឆាំងនឹងពិធីបុណ្យសពរបស់រដ្ឋកក្នុងប្រទេសជប៉ុនក្នុងការចំណាយប្រាក់ជាច្រើនបែបនេះ។

យ៉ាងណាមិញនៅក្នុងព្រឹត្តិការណ៍បុណ្យសពលោកស៊ីនហ្សូ អាបេ (Shinzo Abe) ក្នុងថ្ងៃខាងមុខ គេបានបង្ហើបថា នឹងមានការចូលរួមពីថ្នាក់ដឹកនាំពិភពលោកជាច្រើន មានទាំងអតីតមេដឹកនាំ និងបច្ចុប្បន្ន រួមទាំងអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៃសហរដ្ឋអាមេរិក ក្នុងនោះគេបានបញ្ជាក់ថាប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន នឹងមិនបានចូលរួមពិធីបុណ្យសពនេះទេ៕ ប្រភព៖ Sanook