ប្រទេសឥណ្ឌា៖ ប៉ូលិសឥណ្ឌាបានធ្វើការចាប់ខ្លួនក្រុមអ្នកឆបោក ដែលបានបែកគំនិតបង្កើតប៉ុស្តិ៍ ប៉ូលិសក្លែងក្លាយនៅ ក្បែរប៉ុស្តិ៍ប៉ូលិសពិត ព្រមទាំងមានពាក់ឯកសណ្ឋាន និងប្រើប្រាស់អាវុធដូចជាប៉ូលិសពិត ដើម្បីជំរិតទារប្រាក់ពីអ្នកភូមិរាប់រយនាក់ ចុងក្រោយត្រូវជាប់ខ្នោះក្រោយស៊ើបដឹងការពិត។

ក្នុងហេតុការដ៏ហួសចិត្តនេះផងដែរត្រូវបានគេដឹងថា បានកើតឡើងនៅក្នុងទីក្រុង Banga Bihar នៃប្រទេសឥណ្ឌា។

យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថាជនល្មើសនេះបានបង្កើតប៉ុស្តិ៍ប៉ូលីសក្លែងក្លាយនៅក្នុងសណ្ឋាគារក្នុងស្រុកមួយ ដែលមានចំងាយពីប៉ុស្តិ៍ ប៉ូលិសពិតតែ ៥០០ ម៉ែត្រពីគ្នាតែប៉ុណ្ណោះ ដើម្បីធ្វើឱ្យប្រតិបត្តិការមានភាពប្រាកដនិយមតាមដែលអាចធ្វើទៅបាន លើសពីនេះពួកគេបានស្លៀកពាក់ឯកសណ្ឋានជាប៉ូលិស ព្រមទាំងមាននិមិត្តសញ្ញាជាក់លាក់ និងមានកាន់អាវុធផងដែរ។ បន្ទាប់មកពួកជនល្មើសទាំងអស់នោះបានបោកប្រាស់និងជំរិតទាប្រាក់រាពីប្រជាជនរាប់រយនាក់ក្នុងតំបន់។

បន្ថែមពីនោះក្រុមប៉ូលិសក្លែងក្លាយទាំងអស់នោះក៏បានផ្ដល់សំណូកដល់អ្នកគ្រប់គ្រងភូមិនោះដែលពួកគេបានតាំងទីតាំងប៉ុស្តិ៍ប៉ូលីសក្លែងក្លាយមួយថ្ងៃ៥០០រ៉ូពី ឬប្រហែល ២ម៉ឺន ៥ពាក់រៀល​ ដើម្បីលាក់ការសំងាត់ និងធ្វើឱ្យប្រជាជននៅក្នុងតំបន់ជឿជាក់ថាជាក្រុមប៉ូលិសពិតប្រាកដ។

ទោះជាយ៉ាងណា ការបង្កើតប៉ុស្តិ៍ប៉ូលីសក្លែងក្លាយនៅជិតប៉ុស្តិ៍ប៉ូលីសពិតនេះបានតែរយៈពេល៨ខែក៏ត្រូវអស់លក្ខណ៍បន្ទាប់ពីមន្រ្តីប៉ូលីសពិតប្រាកដម្នាក់ឈ្មោះ Yadav បានជួបក្រុមឆបោកពីរនាក់ដោយចៃដន្យ ខណៈ ពួកគេកំពុងធ្វើដំណើរត្រឡប់ទៅប៉ុស្តិ៍ប៉ូលិសក្លែងក្លាយ ព្រមទាំងបានកាន់កាំភ្លើងក្លែងក្លាយ ដូច្នេះលោក Yadav មានចម្ងស់ក៏បានធ្វើការសាកសួរ “សហសេវិក” ទាំងពីរនាក់ ប៉ុន្តែពួកគេបានឆ្លើយទាំងញ័រភ័យ និងចង់គេចខ្លួន ទើបមានការសង្ស័យក៏បាននាំខ្លួនទៅប៉ុស្តិ៍ប៉ូលិសដើម្បីសាកសួរបន្ថែម ទើបដឹងការពិត។

យ៉ាងណាមិញក្រុមប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេត និងបានធ្វើការចាប់ខ្លួនបក្សពួកបន្ថែមដែលជាមេខ្លោងចំនួន៦នាក់ផ្សេងទៀតដើម្បីយកមកកាត់ទោសទៅតាមផ្លូវច្បាប់៕ Khaosod