រាជនីភ្នំពេញ៖ ការលើកយកឈុតដែលខឹតខំច្នៃដើម្បីយកមកប្រកួតប្រជែងសម្រស់ និងវប្បធម៌ដ៏ផូរផងរបស់ជាតិក្នុងកម្មវិធី Miss Grand Cambodai ២០២២ សម្រាប់ជ្រើសរើសបេក្ខភាពដែលបានឈ្នះទៅប្រកួតបន្តលើឆាកអន្តជាតិ កាលពីយប់មិញនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើឈុតតំណាងឱ្យក្រុងប៉ោយប៉ែត និងក្រុងបាវិត ដែលបានច្នៃមកប្រាសចាកពីវប្បធម៌របស់ខ្មែរ ដោយពួកគេច្នៃឈុតបង្ហាញពីល្បែងស៊ីសងក្នុងកាស៊ីណូទៅវិញ។

ពិតណាស់មហាជនគ្រប់គាំទ្រវិស័យការប្រកួតបវរកញ្ញា Miss Grand Cambodai ២០២២ ដោយកាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះមានការប្រកួតសម្រស់ សមត្ថភាព និងឈុតតំណាងឱ្យខេត្ត ក្រុងនីមួយៗរបស់បេក្ខភាពទាំង២៥ រូប។

ក្នុងបេក្ខភាពនីមួយបានបង្ហាញសម្រស់យ៉ាងស្រស់ស្អាតជាមួយឈុតដែលបានច្នៃឡើងបង្ហាញពីភាពអស្ចារ្យនៃវប្បធម៌ដ៏រុងរឿង និងផូផងរបស់ជាតិ សម្រាប់យកទៅបង្ហាញលើឆាកអន្តរជាតិ។

ប៉ុន្តែដោយឡែកអ្វីដែលបានធ្វើឱ្យទស្សនិកជន និងមហាជនអ្នកគាំទ្រកម្មវិធី Miss Grand Cambodai ២០២២មានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងក្រោយពីបានឃើញការបង្ហាញឈុតតំណាងឱ្យក្រុង ប៉ោយប៉ែត្រ និងក្រុងបាវិត ដោយបវរកញ្ញាទាំងពីនេះបានស្លៀកឈុតដែលបានច្នៃឡើងបង្ហាញពីល្បែងស៊ីសងក្នុងការស៊ីណូ។ ពិតណាស់វាជាឈុតដែលបានប្រាសចាក់ពីវប្បធម៌ អរិយធម៌របស់ខ្នែរ លើសពីនេះវាជាល្បែងស៊ីសង ដែលជាអំពើខុសច្បាប់តាមភូមិឃុំ និងជាអំពើដែលប្រជាជនខ្មែរមួយចំនួនធំស្អប់ខ្ពើម។

ទោះជាយ៉ាងណាបន្ទាប់ពីមានការបង្ហាញនូវឈុតសម្លៀកបំពាក់តំណាងឱ្យក្រុងប៉ោយប៉ែត្រ និងក្រុងបាវិតនេះរួចមក ​មហាជនជាច្រើនបានធ្វើការរិះគន់ចំៗ និងបានបន្ទោសទៅកាន់អ្នករៀបចំកម្មវិធី ក៏ដូចជាអ្នកដែលបានច្នៃម៉ូតនេះឡើងមកដោយគ្មានការយកចិត្តទុកដាក់ ផ្ទុយពីអ្វីដែលប្រទេសជាតិគាំទ្រ៕